រដ្ឋាភិបាលនឹងជួយឧបត្ថម្ភប្រជាជនក្នុងពេលបង្កើនតំលៃអគ្គិសនី។

រដ្ឋាភិបាលនឹងជួយឧបត្ថម្ភប្រជាជនក្នុងពេលបង្កើនតំលៃអគ្គិសនី។ - ảnh 1
រដ្ឋាភិបាលនឹងជួយឧបត្ថម្ភប្រជាជនក្នុងពេលបង្កើនតំលៃអគ្គិសនី។ (vov.vn)



        VOV-នារសៀលថ្ងៃទី៣០កក្កដា នៅសន្និសីទកាសែតរដ្ឋាភិបាល​ប្រចាំខែ​
កក្កដា​ឆ្នាំ២០១៣ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក
Vu Duc Dam បាន​ឲ្យដឹងថា គោលការណ៍រួមរបស់បក្សរដ្ឋគឺកែសម្រួលតំលៃលក់
អគ្គិសនី​តាម​យន្តការទីផ្សារ។​តាមរដ្ឋមន្ត្រីថា ​ប្រសិនបើតំឡើងតំលៃអគ្គិសនី
ភ្លាមៗនោះនឹងជិះ​ឥទ្ធិពលដល់កំលាំង​ប្រគួត​ប្រជែង។​រដ្ឋាភិបាលបានអះអាងថា
​ ក្នុងពេលគ្រប់គ្រង​តំលៃអគ្គិសនី ជំនួសដោយការជួយ​ឧបត្ថម្ភឲ្យផ្នែកអគ្គិសនី​
រដ្ឋនឹងជួយឧបត្ថម្ភរួមឲ្យ​ប្រជាជនទន្ទឹមនឹងនោះលើកទឹកចិត្តអង្គភាព​អាជីវកម្ម
វិនិយោគផ្លាស់ប្តូរថ្មី​បច្ចេកវិទ្យា។​​ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Vu Duc
Dam បានសង្កត់ធ្ងន់​ថា៖

        “យើងខ្ញុំអះអាងថា​ ចំពោះការផ្ដួចផ្ដើមគំនិតរបស់បក្សរដ្ឋប្រសិនបើបាន​
ពន្យល់​យ៉ាងពេញលេញប្រជាជននឹងគាំទ្រភ្លាម។ យើងត្រូវឈានទៅតំលៃ
ទីផ្សារដើរ​ភ្ជាប់​នឹងលក្ខណៈយន្តការជួយឧបត្ថម្ភសំរាប់ប្រជាជន ពិសេសគឺអ្នក
មានចំណូល​ទាបនិង​ជនក្រីក្រ។ និងយន្តការមួយទៀតគឺលើកទឹកចិត្តអង្គភាព
អាជីវកម្មមិនត្រឹមតែ​ដោយពាក្យ​សម្ដីប៉ុណ្ណោះទេ ​ថែមទាំងដោយយន្តការ
ហិរញ្ញវត្ថុដោយគោល​នយោបាយពន្ធដើម្បី​បណ្ដា​អង្គភាពអាជីវកម្ម វិនិយោគិនផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាទំនើបជាង និងសន្សំសំចៃ​ថាមពល​ជាង៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ