រដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនាសំដៅដោះស្រាយវិបត្តិនៅប្រទេសនេះ


រដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនាសំដៅដោះស្រាយវិបត្តិនៅប្រទេសនេះ - ảnh 1
រដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនាសំដៅដោះស្រាយ
វិបត្តិនៅប្រទេសនេះ (Image: Vietnam+)

(VOVworld) – ថ្លែងមតិក្នុងសន្និសីទតុមូលឯកភាពជាំតិនៅរដ្ឋធានី Kiev របស់ អ៊ុយក្រែន
 នាថ្ងៃទី ១៥ ឧសភា ប្រធានាធិបតីបណ្តោះអាសន្នអ៊ុយក្រែន លោក Oleksandr Turchynov បានសង្កត់ធ្ងន់ថា៖ រដ្ឋអំណាចត្រៀមខ្លួនជាស្រេចចូលរួមការសន្ទនានិងស្តាប់មតិរបស់
ភាគីនានាសំដៅដោះស្រាយវិបត្តិនៅប្រទេសនេះ។ តាមលោក Turchynov បានឲ្យដឹងថា​៖ រដ្ឋាភិបាលបណ្តោះអាសន្ននិងរដ្ឋសភានៃប្រទេសនេះត្រៀមខ្លួនជាស្រេចអនុវត្តការផ្លាស់
ប្តូរមានលក្ខណៈប្រព័ន្ធក្នុងប្រព័ន្ធរដ្ឋអំណាចហើយលើកច្បាស់ថា​៖ បណ្ដាកំលាំងសន្តិសុខ
នឹងប្តេជ្ញាទប់ស្កាត់ភេវកម្មនិយម។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតគណៈកម្មការថ្នាក់
ដឹកនាំនៃសាធារណៈរដ្ឋប្រជាជន  Donetsk (ភាគខាងកើតអ៊ុយក្រែន) បានឲ្យដឹងថា៖ គេបានចេញឱសានវាទដែលស្នើឲ្យ រដ្ឋាភិបាលបណ្តោះអាសន្ន Kiev ដកកងទ័ពចេញពី
តំបន់ភាគខាងកើតនេះ ក្នុងរយៈពេល ២៤ ម៉ោង។ ក្នុងករណី Kiev មិនឆ្លើយនឹងការទាម
ទានេះ កំលាំងប្រជា ជនរបស់ទីក្រុង Donetsk នឹងប្រើប្រាស់អំពើហឹង្សាប្រឆាំងកងទ័ពរបស់
រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ