រដ្ឋាភិបាលបារាំងប្រកាសផែនការថវិការរដ្ឋឆ្នាំ ២០១៨

(VOVWORLD) - នាថ្ងៃទី ២៧ កញ្ញា រដ្ឋាភិបាលបារាំងបានប្រកាសផែនការថវិការរដ្ឋក្នុង អាណត្តិដំបូងរបស់ប្រធានាធិបតីលោក Emmanuel Macron។
រដ្ឋាភិបាលបារាំងប្រកាសផែនការថវិការរដ្ឋឆ្នាំ ២០១៨  - ảnh 1 រដ្ឋាភិបាលបារាំងប្រកាសផែនការថវិការរដ្ឋឆ្នាំ ២០១៨ 

(VOVworld) – នាថ្ងៃទី ២៧ កញ្ញា រដ្ឋាភិបាលបារាំងបានប្រកាសផែនការថវិការរដ្ឋក្នុង អាណត្តិដំបូងរបស់ប្រធានាធិបតីលោក Emmanuel Macron។ ក្នុងផែនការថវិការដ្ឋឆ្នាំ ២០១៨ ប្រធានាធិបតី Macron បានសន្យាថា៖ ថវិការរដ្ឋឆ្នាំ ២០១៨ នឹងសន្សំសំចៃ ចំនួនប្រាក់ ១៦ ពាន់លានអឺរ៉ូ (ស្មើនឹង ១៩ ពាន់លានដុល្លាអាមេរិក) អាស្រ័យដោយ ផែនការកាត់បន្ថយកង្វះថិវការដល់ ២,៦%  GDP ក្នុងឆ្នាំសារពើពន្ធខាងមុខ។ ពីឆ្នាំ ២០១៨ មូលនិធិសុខមាលភាពសង្គមនឹងថយចុះ ៥ ពាន់ ៥០០ លានអឺរ៉ូ ខណៈពេល នោះ បុគ្គលិករដ្ឋាភិបាលចំនួន ១២០ ពាន់នាក់នឹងត្រូវបានដេញចោល។ តាមផែនការ ថវិការរដ្ឋ រដ្ឋាភិបាលមានគោលបំណងកាត់បន្ថយពន្ធចំពោះអាជីវកម្មដល់ ២៥% នាឆ្នាំ ២០២២ បើប្រៀបនឹងកំរិតបច្ចុប្បន្នគឺ ៣៣%។ ក្នុងពេលនោះ ថវិការសំរាប់ក្រសួង មួយចំនួនត្រូវបានបង្កើននាឆ្នាំសារពើពន្ធខាងមុខ។ រដ្ឋាភិបាលបារាំងក៏ទទួលស្គាល់ ការកាត់បន្ថយពន្ធចំណាយចំពោះកំលាំងហិរញ្ញវត្ថុដែលមានប្រាក់បៀវត្សខ្ពស់ ហើយ ចាត់ទុកនេះគឺជាការខំប្រឹងប្រែងរបស់ប៉ារីសក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុ បរទេសដែលកំពុងស្វែងរករបៀបផ្លាស់ប្តូរទ្រង់ទ្រាយធ្វើសកម្មភាពរបស់ខ្លួនចេញពី ក្រុងឡុងបន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។ ផែនការ ថវិការរដ្ឋក៏បានផ្តោតទៅលើវិធានការកែលំអការទាក់ទាញរបស់បារាំងចំពោះបណ្ដា ក្រុមហ៊ុនហិរញ្ញវត្ថុដែលកំពុងស្វែងរករបៀបទៅកាន់តំបន់ Eurozone។ នេះគឺជាការ លុបចោលផែនការដកហូតពន្ធចំពោះការជួញដូររូបិយប័ណ្ណក្នុងថ្ងៃ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ