រដ្ឋាភិបាលមីយ៉ាន់ម៉ាជំរុញដំណើរសន្តិភាពក្នុងទូទាំងប្រទេស

(VOVWORLD) - គណៈកម្មាធិការសន្តិភាពនៃរដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាប់ផ្តើមការចរ ចារជាមួយបណ្ដាក្រុមប្រដាប់អាវុធដែលមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់ បាញ់ដែលគណៈប្រតិភូចរចារនយោបាយ (DPN) នៃក្រុមប្រឹក្សាសហព័ន្ធជនជាតិ ឯកភាព (UNFC) តំណាង។ 
រដ្ឋាភិបាលមីយ៉ាន់ម៉ាជំរុញដំណើរសន្តិភាពក្នុងទូទាំងប្រទេស - ảnh 1 រដ្ឋាភិបាលមីយ៉ាន់ម៉ាជំរុញដំណើរសន្តិភាពក្នុងទូទាំងប្រទេស

(VOVworld) – គណៈកម្មាធិការសន្តិភាពនៃរដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាប់ផ្តើមការចរ ចារជាមួយបណ្ដាក្រុមប្រដាប់អាវុធដែលមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលគណៈប្រតិភូចរចារនយោបាយ (DPN) នៃក្រុមប្រឹក្សាសហព័ន្ធជនជាតិ ឯកភាព (UNFC) តំណាង។ តាមកាសែត The Global New Light របស់មីយ៉ាន់ម៉ា ថា៖ ជុំចរចារទី ៧ រវាងគណៈកម្មាធិការសន្តិភាពរដ្ឋាភិបាលមីយ៉ាន់ម៉ានិង DPN បានប្រព្រឹត្តទៅនាថ្ងៃទី ២៣ តុលានៅទីក្រុង Yangon ភាគីទាំងពីរបានពិភាក្សាអំពី មាត្រាចំនួន ៤ នៅសេសសល់ក្នុងសំណូមពរដែល UNFC បានផ្តើមឡើងដើម្បីឆ្ពោះ ទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាតិ (NCA)។ ភាគីទាំងពីរបានឯកភាព អញ្ជើញបណ្ដាតំណាងអន្តរជាតិចូលរួមក្នុងគណៈកម្មាធិការឃ្លាំមើលរួម ហើយយល់ ព្រមបន្តចរចារនាថ្ងៃទី ២៤ តុលា។ អនុប្រធានគណៈកម្មាធិការសន្តិភាពរដ្ឋាភិបាល មីយ៉ាន់ម៉ា លោក U Thein Zaw បានសន្យាថា៖ ការធ្វើវិសោធនកម្ម NCA អាចត្រូវបាន អនុវត្តក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងក្នុងពេលដែលអំពាវនាវភាគីនានាដែលមិនទាន់ចុះហត្ថលេខាលើ NCA  ចូលរួមដំណើរសន្តិភាព។ ខណៈដែលនោះ អ្នកនាំពាក្យ DPN លោក Khu Oo Reh មានគោលបំណងឆ្ពោះទៅកំណាត់ផ្លូវថ្មីដែលលោកចាត់ទុកនឹង នាំមកនូវផលប្រយោជន៍សំរាប់កំណាត់ផ្លូវបច្ចុប្បន្ន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ