រដ្ឋាភិបាលយេម៉ែនដាក់ចេញលក្ខខ័ណ្ឌដើម្បីវិលត្រឡប់មកវង់ចរចារសន្តិភាព

រដ្ឋាភិបាលយេម៉ែនដាក់ចេញលក្ខខ័ណ្ឌដើម្បីវិលត្រឡប់មកវង់ចរចារសន្តិភាព - ảnh 1
កម្លាំងស្មោះត្រង់ជាមួយក្រុមឧទ្ទាមអ៊ីស្លាម Houthi នៅយេម៉ែន (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៧ កញ្ញា អ្នកចរចារនៃរដ្ឋាភិបាលយេម៉ែន ប្រកាសថា
នឹងមិនចូលរួមវង់ចរចារឬការផ្ដើមគំនិតអំពីសន្តិភាពណាមួយឡើយ ប្រសិនបើមិន
មានការធានាយ៉ាងច្បាស់លាស់ថា ក្រុមប្រឹក្សានយោបាយដែលទើបនឹងបានបង្កើត
ឡើងនាពេលថ្មីៗនោះ ត្រូវរំសាយ។កងម្លាំង Houthi និងប្រធានាធិបតីដែលត្រូវបាន
ផ្ដួលរលំលោក Ali Abdullah Saleh កាលពីខែសីហាកន្លងទៅ បានបង្កើត ដោយឯក
តោភាគីនូវក្រុមប្រឹក្សានយោបាយកំពូល (រួមមានសមាជិក១០នាក់) ដើម្បីគ្រប់គ្រង
ប្រទេសជាតិ ជំនួសឲ្យក្រុមប្រឹក្សាបដិវត្តន៍កំពូលដឹកនាំដោយ Houthi។បម្រែបម្រួល
នេះ រងការរិះគន់យ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលដែលត្រូវបាន សហគមន៍អន្តរជាតិ
ទទួលស្គាល់របស់ប្រធានាធិបតីលោក Mansour Hadi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ