រដ្ឋាភិបាលលីប៊ីចេញបញ្ជាចាប់ឃុំខ្លួនប្រមុខរដ្ឋអំណាចប៉ែកខាងកើត

(VOVWORLD) -តាមខុទ្ធកាល័យព័ត៌មានរបស់នាយករដ្ឋមន្ត្រីលីប៊ីថា នៅមាននាយទាហានយោធាចំនួន ៦ រូបទៀត ដែលមានឈ្មោះក្នុងបញ្ជាចាប់ឃុំខ្លួន ពីបទទាក់ទិននឹងការវាយប្រហារតាមជើងអាកាសលើតំបន់ទីប្រជុំជននៃរដ្ឋធានី Tripoli។
រដ្ឋាភិបាលលីប៊ីចេញបញ្ជាចាប់ឃុំខ្លួនប្រមុខរដ្ឋអំណាចប៉ែកខាងកើត - ảnh 1 ក្រុមខ្មាន់កាំភ្លើង LNA ប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្ររដ្ឋាភិបាលលីប៊ីនៅជាយក្រុងTripoli (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៨ ខែមេសា រដ្ឋាភិបាលសាមគ្គីជាតិលីបី (GNA) ដែលត្រូវបានអន្តរជាតិទទួលស្គាល់បានចេញបញ្ជាចាប់ឃុំខ្លួន ឧត្ដមសេនីយ៍ Khalifa Haftar ប្រមុខរដ្ឋាភិបាលប៉ែកខាងកើត។ តាមខុទ្ធកាល័យព័ត៌មានរបស់នាយករដ្ឋមន្ត្រីលីប៊ីថា នៅមាននាយទាហានយោធាចំនួន ៦ រូបទៀត ដែលមានឈ្មោះក្នុងបញ្ជាចាប់ឃុំខ្លួន ពីបទទាក់ទិននឹងការវាយប្រហារតាមជើងអាកាសលើតំបន់ទីប្រជុំជននៃរដ្ឋធានី Tripoli។

នាថ្ងៃទី ១៦ ខែមេសាកន្លងទៅ តំបន់ជាច្រើននៅភាគខាងត្បូងរដ្ឋធានី Tripoli ត្រូវរងការបំផ្លាញជាច្រើន។ តាម អង្គការសុខភាពពិភពលោក (WHO) ថា ការប្រយុទ្ធគ្នារវាងកងកម្លាំងនានានៅលីបីចាប់ពីដើមខែបានធ្វើឲ្យមនុស្សចំនួន ២០១៥ ត្រូវស្លាប់ ៩១៣ នាក់ទៀតត្រូវរងរបួស និងមនុស្សរាប់ពាន់នាក់ត្រូវចាកចេញពីផ្ទះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ