រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំបញ្ជាណែនាំដើម្បីទទួលបានគោលដៅអំពីសេដ្ឋកិច្ចនិងសង្គមកិច្ច

រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំបញ្ជាណែនាំដើម្បីទទួលបានគោលដៅអំពីសេដ្ឋកិច្ចនិងសង្គមកិច្ច - ảnh 1
រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Nguyen Van Nen (TTXVN)

(VOV)_នៅក្នុងសន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាលវៀតណាម​នារសៀល ថ្ងៃទី ៣១ កក្កដា រដ្ឋមន្ត្រី និងជាប្រធាន​ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក 
Nguyen Van Nen បានធ្វើការបូក​សរុប​ឡើងវិញនូវបណ្ដាលទ្ធផលសំខាន់ៗក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងខែកក្កដា និង៧ខែដើមឆ្នាំ ២០១៤។ ទន្ទឹមនឹង នោះ លោកបានអះអាងថា៖​រដ្ឋាភិបាលនឹងប្រមូលផ្តុំបញ្ជាណែនាំបង្កលក្ខណះដើម្បីនាំ
មកនូវប្រសិទ្ធិ ភាពជាក់ស្ដែងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នាប៉ុន្មានខែចុងឆ្នាំ
 ២០១៤នេះ។ តាមនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានស្នើថា៖​ចាប់ពីខែសីហានេះ
តទៅ ​ គ្រប់ក្រសួង ស្ថាប័ន តំបន់ត្រូវប្រមូលផ្តុំជំនះពុះពារលើការលំបាក  ជំរុញ
ផលិតកម្ម ប្រមូលផ្តុំ​ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម…។ល។

          ក៏ក្នុងសន្និសីទកាសែតនេះដែរ រដ្ឋមន្ត្រី Nguyen Van Nen បានឆ្លើយ​សំនួរ​មួយ
ចំនួនអំពី​បញ្ហាផ្សេងៗដែល​ ទទួលបានការយកចិត្តទុកដាក់ជាច្រើន​​របស់​សាធារណៈ
មតិ ។ ជាក់ស្ដែងគឺស្ថានភាពសុវត្ថិភាពអាកាសចរនា​បច្ចុប្បន្ន បន្ទាប់ពីបណ្ដាគ្រោះ
ថ្នាក់កើតមាន ឡើងជាបន្តបន្ទាប់លើពិភពលោក រដ្ឋមន្ត្រីបានអោយដឹងថា៖ នាពេល
កន្លងទៅ  ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមានកិច្ចប្រជុំ និងនាំចេញ បណ្ដាការបញ្ជាណែនាំចំពោះក្រសួងគមនគមន៍ ដឹកជញ្ជូន ដើម្បីធានាសុវត្ថិភាព
អាកាសចរណ៍។ ចំពោះបញ្ហាពលករវៀតណាម នៅលីប៊ី រដ្ឋមន្ត្រី Nguyen Van Nen បានអោយដឹងថា៖ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាលបានបញ្ជាណែនាំត្រូវធានាសុវត្ថិភាព
ជាដាច់ខាតចំពោះ​ពលករ​ និងបង្កើតខ្សែរទូរស័ព្ទ Hotline ទៅលីប៊ី ២៤/២៤ ​ម៉ោង
 ដើម្បី​ប្រតិកម្មជាបន្ទាន់ ចំពោះគ្រប់ករណីដែលកើតមានឡើងដោយយថាហេតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ