រដ្ឋាភិបាលស៊ូដង់ខាងត្បូងចុះហត្ថលេខាលើបទឈប់បាញ់ជាមួយកម្លាំងបះបោរ

(VOVWORLD) - នាថ្ងៃទី២១ ធ្នូ រដ្ឋាភិបាលស៊ូដង់និងក្រុមបះបោរនានា

បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឈប់បាញ់ សំដៅបញ្ចប់សង្គ្រាម

ស៊ីវិលក្នុងអំឡុង៤ឆ្នាំកន្លងមកហើយអនុញ្ញាតិឲ្យក្រុមសង្គ្រោះមនុស្សធម៌

ទាក់ទងជាមួយប្រជាជនដែលត្រូវជាប់គាំងក្នុងសង្គ្រាមនេះ។

រដ្ឋាភិបាលស៊ូដង់ខាងត្បូងចុះហត្ថលេខាលើបទឈប់បាញ់ជាមួយកម្លាំងបះបោរ - ảnh 1ទាហានស៊ូដង់ខាងត្បូងយាមល្បាតនៅទីរួមខេត្ត Bentiu (រូបថត៖ AFP/TTXVN)

 បទឈប់បាញ់ត្រូវបានចុះហត្ថលេខា គឺសំដៅតភ្ជាប់ឡើងវិញនូវកិច្ចព្រម ព្រៀងសន្តិភាពឆ្នាំ

២០១៥ដែលត្រូវបានដួលរលំកាលពីឆ្នាំទៅមិញ ក្រោយពីការ ប្រយុទ្ធគ្នាផ្ទុះឡើងយ៉ាងកាចសាហាវ

នៅរដ្ឋធានី Juba។

        ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក (AU) លោក Moussa Faki Mahamat បានសំដែង

ក្ដីសង្ឃឹមថា ដោយកិច្ចព្រមព្រៀងពោលខាងលើ ភាគីទាំងអស់នៅស៊ូដង់ខាងត្បូងនឹងខំប្រឹងប្រែង

បញ្ចប់សង្គ្រាមស៊ីវិលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ