រដ្ឋាភិបាលស្ថាបនាជារដ្ឋាភិបាលត្រូវប្រែពាក្យសម្តីឲ្យក្លាយទៅជាសកម្មភាព

(VOVWORLD) -នាព្រឹកថ្ងៃទី២៥មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទពន្លឿនវិនិ យោគក្រោមប្រធានបទ ៖ ហាណូយ២០១៧-សហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍
រដ្ឋាភិបាលស្ថាបនាជារដ្ឋាភិបាលត្រូវប្រែពាក្យសម្តីឲ្យក្លាយទៅជាសកម្មភាព - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ 

ថ្លែងមតិក្នុងសន្និ សីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា វិនិយោគិនធ្វើ ការបណ្តាក់ទុននៅទីក្រុងហាណូយក៏ជាការរួមចំណែកទៅក្នុងការកសាងរដ្ឋធានីដែរ។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា រដ្ឋាភិបាលកំពុងស្រាវជ្រាវទទួលយកមតិ ដើម្បីប្រែពាក្យសម្តីឲ្យក្លាយទៅជាសកម្មភាពជាជំ ហានៗ។ លោកអះអាងជាថ្មីម្តង ទៀតថា៖

        “ខ្ញុំសូមកោតសរសើររាល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទីក្រុងហាណូយ នារយៈពេល១ឆ្នាំកន្លងទៅ។ មានសហគ្រាសមួយបានចែករំលែកជាមួយខ្ញុំថា ថ្នាក់ ដឹកនាំទីក្រុងហាណូយ១រូបបានដោះស្រាយយ៉ាងច្បាស់លាស់នូវតម្រូវការសមសម្របមួយដើម្បីផលប្រយោជន៍របស់សហគ្រាសនិងទីក្រុងហាណូយគ្រាន់តែក្នុងរយៈពេលមួយថ្ងៃតែប៉ុណ្ណោះ។ នោះជាសកម្ម ភាពស្ថាបនារបស់ថ្នាក់ដឹកនាំមូលដ្ឋាន។តាមរយៈឧទាហរណ៍ខ្ញុំទើបលើកឡើងនេះ គឺបញ្ជាក់ថា ប្រជាជននិង សហគ្រាសកំពុងទន្ទឹងរងចាំការប្រែប្រួលសកម្មពីថ្នាក់មជ្ឈឹមទៅដល់ថ្នាក់មូលដ្ឋានផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ