រដ្ឋាភិបាលសាមគ្គីភាពប៉ាឡេស្ទីននឹងដំណើរការកិច្ចប្រជុំដំបូងនៅតំបន់ Gaza


រដ្ឋាភិបាលសាមគ្គីភាពប៉ាឡេស្ទីននឹងដំណើរការកិច្ចប្រជុំដំបូងនៅតំបន់ Gaza  - ảnh 1
រដ្ឋាភិបាលសាមគ្គីភាពប៉ាឡេស្ទីននឹងដំណើរការកិច្ចប្រជុំដំបូងនៅតំបន់ Gaza (Image: VNA)

(VOVworld) – រដ្ឋាភិបាលសាមគ្គីភាពប៉ាឡេស្ទីនដឹកនាំដោយនាយករដ្ឋមន្ត្រី
លោក Rami Hamdallah នឹងដំណើរការកិច្ចប្រជុំនៅតំបន់ Gaza នាថ្ងៃទី ៩ តុលា
ខាងមុខ។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបាននាំចេញ នាថ្ងៃទី ៦ តុលា
រដ្ឋមន្ត្រីក្រសួង ការងារ ប៉ាឡេស្ទីន លោក  Ma’mon Abu Shahla បានឲ្យដឹងថា៖
នាយករដ្ឋមន្ត្រី Hamdallah និងសមាជិករបស់គណៈរដ្ឋមន្ត្រីទាំងអស់ពីតំបន់
ត្រើយខាងលិចដល់តំបន់ Gaza នឹងរៀបចំកិច្ចប្រជុំនៅទីក្រុង Gaza ជាលើកដំបូង
គិតតាំងពីពេលរដ្ឋាភិបាលទទួលកាន់ដំណែងនាខែមិថុនាកន្លងមក។ ប៉ុន្តែ មិន
ច្បាស់លាស់ថា៖ អ៊ីស្រាអែលនឹងអនុញ្ញាត្តិឲ្យ បណ្ដារដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំនេះ
ដែរឬទេ។ តាមលោក Shahla​ ថា៖ បើទោះបី កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅតំបន់
Gaza ដែរឬទេនោះ  គណៈរដ្ឋមន្ត្រីប៉ាឡេស្ទីននឹងពិភាក្សាអំពីផលវិបាកដោយ
សង្គ្រាមដែលអ៊ីស្រអែលបានបណ្ដាលឡើងនៅតំបន់ Gaza នាពេលថ្មីៗនេះ
ក៏ដូចជា យន្តការសាងសង់តំបន់នេះឡើងវិញផងដែរ។ នាថ្ងៃដ៏ដែលរដ្ឋមន្ត្រី
ការបរទេសអ៊ីស្រាអែលបានកោះហៅឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅ
ប្រទេសនេះសំដៅប្រឆាំងជំទាស់ផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរបស់
Stockholm៕

ប្រតិកម្មទៅវិញ

ផ្សេងៗ