រដ្ឋាភិបាលអាមេរិកអំពាវនាវឲ្យរដ្ឋសភាអនុម័តលើ TPP យ៉ាងឆាប់រហ័ស

រដ្ឋាភិបាលអាមេរិកអំពាវនាវឲ្យរដ្ឋសភាអនុម័តលើ TPP យ៉ាងឆាប់រហ័ស - ảnh 1
តំណាងនៃប្រទេសចំនួន១២ដែលចូលរួមការចរចារ TPP (រូបថត៖EPA)

(VOVworld) - នាថ្ងៃទី៤ កុម្ភៈ ប្រធានាធិបតីអាមេរិកលោក Barack Obama បានចេញ
ផ្សាយសេចក្ដីជូនដំណឹងដែលកោតសរសើរការដែលប្រទេសចំនួន១២ចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅនូវែល
ហ្សេឡង់ ព្រមទាំងអំពាវនាវឲ្យរដ្ឋសភាអាមេរិកអនុម័តយ៉ាងឆាប់រហ័ស ដើម្បី TPP
 ចូលជាធរមាន។តាមលោក Obama ថា កិច្ចព្រមព្រៀងនេះបានបង្កើនតួនាទីដឹកនាំ
របស់អាមេរិកនៅឯបរទេស ហើយបង្កើតការងារធ្វើនៅអាមេរិក។ប៉ុន្តែតាមការព្យា
ករណ៍ថា ការអនុម័តលើកិច្ចព្រមព្រៀង TPP នេះនឹងជួបការ លំបាកជាច្រើននៅ
អាមេរិកដោយសារបរិមាណអ្នកប្រឆាំងជំទាស់កិច្ចព្រមព្រៀងនេះ នៅច្រើន
ខណៈដែលអ្នកគាំទ្រចង់បន្ថយល្បឿនអនុម័ត ជាពិសេសក្នុង កាលៈទេសៈ
ប្រទេសអាមេរិកបានឈានចូលរដូវបោះឆ្នោតប្រធានាធិបតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ