រដ្ឋមន្ត្រីការបរទេសចិនចាប់ផ្តើមដំណើរទស្សនកិច្ចនៅ ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ២ ឧសភា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចាប់ផ្តើម ដំណើរទស្សនកិច្ចនៅ ស.ប.ប.ក. ក្នុងកាលៈទេសសៈដែលស្ថានភាពសន្តិសុខ លើឧបទ្វីបកូរ៉េទទួលបានការបោះជំហានវិជ្ជមានជាច្រើន ពិសេសគឺក្រោយពី សន្និសីទកំពូលអន្តរកូរ៉េរយៈពេល ១១ នៅភូមិឈប់បាញ់ Panmunjom។ 
រដ្ឋមន្ត្រីការបរទេសចិនចាប់ផ្តើមដំណើរទស្សនកិច្ចនៅ ស.ប.ប.ក.  - ảnh 1 រដ្ឋមន្ត្រីការបរទេសចិនចាប់ផ្តើមដំណើរទស្សនកិច្ចនៅ ស.ប.ប.ក. 

នាថ្ងៃទី ២ ឧសភា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចាប់ផ្តើម ដំណើរទស្សនកិច្ចនៅ ស.ប.ប.ក. ក្នុងកាលៈទេសសៈដែលស្ថានភាពសន្តិសុខ លើឧបទ្វីបកូរ៉េទទួលបានការបោះជំហានវិជ្ជមានជាច្រើន ពិសេសគឺក្រោយពី សន្និសីទកំពូលអន្តរកូរ៉េរយៈពេល ១១ នៅភូមិឈប់បាញ់ Panmunjom។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីការបរទេសចិននឹងផ្ទៀងស្តាប់ បណ្ដាខ្លឹមសារពិភាក្សាក្នុងជំនួបរវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិងកូរ៉េខាងជើង នាថ្ងៃទី ២៧ មេសា កន្លងទៅ ព្រមទាំង ផ្លាស់ប្តូរទស្សនៈជាមួយមជ្ឈដ្ឋានមន្ត្រីកូរ៉េ ខាងជើងអំពីសន្និសីទកំពូល អាមេរិក-ស.ប.ប.ក. ដែលគ្រោងអាចនឹងប្រព្រឹត្តទៅនាចុងខែឧសភាខាងមុខ។ ក្រៅពីនោះ លោក  Wang Yi  រួមជាមួយសមភាគី កូរ៉េខាងជើង លោក Ri Yong Ho ពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ច នៅព្យុងយ៉ាងរបស់ប្រធានរដ្ឋចិន លោក Xi Jinping តាមសេចក្តីអញ្ជើញរបស់ ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un៕

ប្រតិកម្មទៅវិញ

ផ្សេងៗ