រដ្ឋមន្ត្រីការបរទេសនៃក្រុម G៧ ​ប្រកាស ថ្កោលទោស ស.ប.ប កូរ៉េ ពី​ការ​ប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក​

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃក្រុមឧស្សាហកម្មឈានមុខគេ(G៧) កាលពីថ្ងៃទី២៤ ខែសីហា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសការបាញ់បង្ហោះផ្កាយរណបរបស់ស.ប.បកូរ៉េ ដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលីស្ទិក។
រដ្ឋមន្ត្រីការបរទេសនៃក្រុម G៧ ​ប្រកាស ថ្កោលទោស ស.ប.ប កូរ៉េ ពី​ការ​ប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក​ - ảnh 1ប្រភព៖ vov.vn

យោងតាមសេចក្តីថ្លែងការណ៍រួម ការបាញ់បង្ហោះផ្កាយរណបរបស់ស.ប.ប កូរ៉េ បានរំលោភបំពានលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ និងបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់និងអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីសហគមន៍អន្តរជាតិក៏ដោយ ស.ប.ប កូរ៉េ បានបន្តបង្កើនសកម្មភាពរបស់ខ្លួន ដោយបរិមាណនៃការបាញ់មីស៊ីលខ្ពស់កំណត់ត្រា តាមនោះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ក្នុងការលើកកម្ពស់ និងធ្វើពិពិធកម្មសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក។ រដ្ឋមន្ត្រីការបរទេសនៃក្រុម G៧ ជាថ្មីម្តងទៀតបានអំពាវនាវឱ្យស.ប.បកូរ៉េបោះបង់ចោលអាវុធនុយក្លេអ៊ែរនិងកម្មវិធីនុយក្លេអ៊ែរ ក៏ដូចជាអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលបាលីស្ទិកទាំងអស់ ហើយអនុវត្តយ៉ាងពេញលេញនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ។

សេចក្តីថ្លែងការណ៍រួមក៏បានគូសបញ្ជាក់ផងដែរថា G៧ នៅតែសន្យាថា នឹងសហការជាមួយដៃគូទាំងអស់ ឆ្ពោះទៅរកគោលដៅសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងរក្សាការសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ