រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងបារាំងឯកភាពគ្នាបន្តខិតខំប្រឹងប្រែងរក្សា JCPOA

(VOVWORLD) -អគ្គលេខាធិការនៃគណៈកម្មការកិច្ចការបរទេសនៃ សហភាពអឺរ៉ុប (EU)លោកស្រី Helga Schmid បានប្រកាសថា តំណាងអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិននឹងជួបតំណាងអ៊ីរ៉ង់នាថ្ងៃទី ២៨ ខែកក្កដាខាងមុខ នៅទីក្រុងវីយែន (អូទ្រីស) ដើម្បីពិភាក្សាពីពីដំណោះស្រាយជួយសង្គ្រោះកិច្ចព្រមព្រៀង JCPOA។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងបារាំងឯកភាពគ្នាបន្តខិតខំប្រឹងប្រែងរក្សា JCPOA - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីបារាំងលោក Jean-Yves Le Drian (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៣ ខែកក្កដា យោងតាមរបាយការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីបារាំងលោក Jean-Yves Le Drian បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីរាល់បញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ដូច្នេះហើយក្រៅពីបញ្ហានៃការបោះឆ្នោតរដ្ឋសភានាពេលថ្មីៗនេះនិងស្ថានភាពនៅលីប៊ីនោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តការខិតខំប្រឹងប្រែងដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5 + 1 ( រួមមានប្រទេសជាសមាជិកអចិន្ត្រៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់) ឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ក៏ដូចជារាល់ដំណោះស្រាយដើម្បីបន្ធូរស្រាលភាពតានតឹង ជុំវិញបញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់។

នាថ្ងៃដដែល ទាក់ទិននឹង JCPOA នោះ អគ្គលេខាធិការនៃគណៈកម្មការកិច្ចការបរទេសនៃ សហភាពអឺរ៉ុប (EU)លោកស្រី Helga Schmid បានប្រកាសថា តំណាងអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិននឹងជួបតំណាងអ៊ីរ៉ង់នាថ្ងៃទី ២៨ ខែកក្កដាខាងមុខ នៅទីក្រុងវីយែន (អូទ្រីស) ដើម្បីពិភាក្សាពីពីដំណោះស្រាយជួយសង្គ្រោះកិច្ចព្រមព្រៀង JCPOA ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ