រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងបេឡារុស្សនឹងជួបពិភាក្សាគ្នានៅថ្ងៃទី ២ ខែកញ្ញា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងជួបពិភាក្សាជាមួយសមភាគីបេឡារុស្សលោក Vladimir Makei។ កិច្ចប្រជុំនេះគ្រោងនឹងប្រារព្វធ្វើឡើងនៅរដ្ឋធានីម៉ូស្គូនៃប្រទេសរុស្ស៊ីនៅថ្ងៃទី ២ ខែកញ្ញា។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងបេឡារុស្សនឹងជួបពិភាក្សាគ្នានៅថ្ងៃទី ២ ខែកញ្ញា - ảnh 1 រដ្ឋមន្ត្រីការបរទេសបេឡារុស្ស លោក Vladimir Makei (រូបថត៖ mfa.gov.by)

មុននោះ នាថ្ងៃទី ២៧ ខែសីហា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដោយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើឱ្យសភាពការណ៍នៅបេឡារុស្សមានលក្ខណៈប្រក្រតីឡើងវិញឲ្យបានឆាប់ៗតាមរយៈការសន្ទនាថ្នាក់ជាតិ។

រុស្ស៊ីក៏បានអំពាវនាវឱ្យរដ្ឋាភិបាលបេឡារុស្ស និងភាគីប្រឆាំងរួមគ្នាស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះស្ថានភាពនយោបាយក្នុងស្រុកបច្ចុប្បន្នផងដែរ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ពីទស្សនៈប្រឆាំងជំទាស់របស់ខ្លួនចំពោះការជ្រៀតជ្រែកពីបរទេសចូលទៅក្នុងដំណើរការនយោបាយផ្ទៃក្នុងរបស់បេឡារុស្សដែលទំនងជាបង្កឲ្យមានអស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ