រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងបារាំងបន្តរក្សាការទាក់ទងអំពីបញ្ហាស៊ីរី

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានពិភាក្សាដ៏លំអិតជាមួយ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian ស្តីពីស្ថានភាពស៊ីរី ព្រមទាំង ចាត់ទុកថា៖ ការវាយប្រហារដោយកាំជ្រួចដែលអាមេរិកអាល្លឺម៉ង់និង បារាំងដំណើរការតម្រង់ទៅលើប្រទេសមជ្ឈឹមបូព៌ារនេះនាថ្ងៃទី ១៤ មេសា កន្លងទៅ បានបំផ្លាញចោលការរីកចម្រើនដែលទទួលបានក្នុងបណ្ដាការចរចានៅ Astana និងសន្និសីទស៊ូជី។ 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងបារាំងបន្តរក្សាការទាក់ទងអំពីបញ្ហាស៊ីរី  - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងបារាំងបន្តរក្សាការទាក់ទងអំពីបញ្ហាស៊ីរី 

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានពិភាក្សាដ៏លំអិតជាមួយ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian ស្តីពីស្ថានភាពស៊ីរី ព្រមទាំង ចាត់ទុកថា៖ ការវាយប្រហារដោយកាំជ្រួចដែលអាមេរិកអាល្លឺម៉ង់និង បារាំងដំណើរការតម្រង់ទៅលើប្រទេសមជ្ឈឹមបូព៌ារនេះនាថ្ងៃទី ១៤ មេសា កន្លងទៅ បានបំផ្លាញចោលការរីកចម្រើនដែលទទួលបានក្នុងបណ្ដាការចរចានៅ Astana និងសន្និសីទស៊ូជី។ ក្នុងការចរចាតាមទូរស័ព្ទនាថ្ងៃទី ២៨ មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកច្បាស់ថា៖ ប្រទេសនេះនៅបើកចំហរការសន្ទនាជាមួយដៃគូទាំងឡាយសំដៅទទួលឲ្យបានដំណោះស្រាយឲ្យសមស្របសំរាប់វិបត្តិនៅស៊ីរី។ ក្រៅពីនោះ លោក Lavrov ក៏បានជូនដំណឹងជាមួយសមភាគីបារាំងអំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីជាមួយរដ្ឋមន្ត្រីការបរទេសទួរគីនិងអ៊ីរ៉ង់ដែលបានប្រព្រឹត្តទៅនាថ្ងៃដដែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ