រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបឯកអគ្គរដ្ឋទូត​អេហ្ស៊ី​ប​ប្រចាំនៅវៀតណាម

(VOVWORLD) - លោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama បានអះអាងថា អេហ្ស៊ីប និងវៀតណាមនៅតែមានសក្ដានុពលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ លោកស្រី នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្មចំនួន ១ ពាន់លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបឯកអគ្គរដ្ឋទូត​អេហ្ស៊ី​ប​ប្រចាំនៅវៀតណាម - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម

នាថ្ងៃទី ៧ កក្កដា នៅទីស្នាក់ការក្រសួងការបរទេស ថ្លែងក្នុងជំនួបជាមួយលោកស្រី Amal Abdel Kader Elmorsi Salama ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងពីការគោរពទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីជាមួយអេហ្ស៊ីប - ជាប្រទេសមួយក្នុងចំណោមប្រទេសមជ្ឈិមបូព៌ា - អាហ្វ្រិកដើមដំបូង ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ លោករដ្ឋមន្ត្រីបានស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូតពង្រីកបទពិសោធន៍របស់ខ្លួន រួមចំណែកជាច្រើនក្នុងការពង្រឹងថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអេហ្ស៊ីបនាពេលខាងមុខ ជាពិសេសលើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ ហាឡាល់ ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ ..

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama បានអះអាងថា អេហ្ស៊ីប និងវៀតណាមនៅតែមានសក្ដានុពលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ លោកស្រី នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្មចំនួន ១ ពាន់លានដុល្លារអាមេរិក។

ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦៣-២០២៣) លោករដ្ឋមន្ត្រី Bui Thanh Son និងលោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama បានឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ និងសម្របសម្រួលរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ សំដៅ បង្កើនការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ជៀសវាងការយកពន្ធត្រួតគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ