រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជា ផ្លូវការនៅសិង្ហបុរីចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកក្កដា។

រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (ឆ្វេង) ជួបពិភាក្សាការងារជាមួយសមភាគីសិង្ហបុរីលោក Vivian Balakrishnan។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី១៨ ខែកក្កដា រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយសមភាគីលោក Vivian Balakrishnan។ នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានអះអាងថា សិង្ហបុរីចាត់ទុកវៀតណាមជាដៃគូសំខាន់ មួយក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលសម្រេចបានក្នុង ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ ប្រទេសសិង្ហបុរីក្នុងខែកុម្ភៈឆ្នាំនេះ; ផ្តោតលើការត្រៀមរៀបចំឱ្យបានល្អសម្រាប់ដំណើរ ទស្សនកិច្ចជាន់ខ្ពស់នាពេលខាងមុខ ជាពិសេសដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong; រួមចំណែកអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ក្នុងនោះ មានអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការ បង្កើតភាពជាដៃគូសេដ្ឋកិច្ចឌីជីថល-សេដ្ឋកិច្ចបៃតងរវាងវៀតណាម-សិង្ហបុរី; សម្របសម្រួលគ្នាជំរុញការចរចា និងការចុះ ហត្ថលេខាលើឯកសារលើកកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់ខឿនសេដ្ឋ កិច្ចទាំងពីរ។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសាមគ្គីភាព និង លើកកម្ពស់មជ្ឈភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ជាពិសេសក្នុង បញ្ហាយុទ្ធសាស្ត្រ ដូចជាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត និងតំបន់។ អំពីបញ្ហា សមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពកសាងសមុទ្រខាងកើតទៅជាសមុទ្រនៃ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; រួមជាមួយបណ្តាប្រទេសអាស៊ាន អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំសម្រេចឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរ ជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ