រដ្ឋមន្ត្រីការបរទេសវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងអឺរ៉ុបនិងការបរទេសបារាំង

(VOVWORLD) - នារសៀលថ្ងៃទី ២៤ មករា នៅទីក្រុងហាណូយ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួល
ជួបសន្ទនាជាមួយ រដ្ឋលេខាធិការក្រសួងអឺរ៉ុបនិងការបរទេសបារាំង លោក  Jean Baptise Lemoyne ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាម។ 
រដ្ឋមន្ត្រីការបរទេសវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងអឺរ៉ុបនិងការបរទេសបារាំង - ảnh 1 រដ្ឋមន្ត្រីការបរទេសវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងអឺរ៉ុបនិងការបរទេសបារាំង

(VOVworld) – នារសៀលថ្ងៃទី ២៤ មករា នៅទីក្រុងហាណូយ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយ រដ្ឋលេខាធិការក្រសួងអឺរ៉ុបនិងការបរទេសបារាំង លោក  Jean Baptise Lemoyne ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបសន្ទនា រដ្ឋលេខាធិការ Jean Baptise Lemoyne បានអះអាងថា៖ រដ្ឋាភិបាលបារាំងគោរពនិងផ្តល់អាទិភាពជំរុញទំ នាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅលើគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានស្នើឲ្យរដ្ឋាភិបាលបារាំងលើកទឹកចិត្តបណ្ដាសហគ្រាសបារាំងជំរុញការវិនិយោគ អាជីវកម្មនៅវៀតណាម ហើយអះអាងថា៖ រដ្ឋាភិបាលវៀតណាមបន្តបង្កលក្ខណៈ ងាយស្រួលសំរាប់មជ្ឈដ្ឋានសហគ្រិនបារាំងទាក់ទងជាមួយទីផ្សារដើម្បីវិនិយោគនិងធ្វើ អាជីវកម្មនៅវៀតណាមប្រកបដោយប្រសិទ្ធភាពលើវិស័យមានសក្តានុភាពនានាដូចជា ៖ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល វេជ្ជាឱសថសាស្ត្រ ឧស្សាហកម្មម្ហូបអាហារនិងកសិកម្ម រួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តបណ្ដាកិច្ចសន្យាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីអំពីបំរ៉ែបំរួលអាកាសធាតុ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើថា៖ បារាំងគាំទ្រការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុបយ៉ាងឆាប់ៗ។ 

ចំពោះបញ្ហានៅសមុទ្រខាងកើត រដ្ឋលេខាធិការ Jean Baptise Lemoyne បានអះអាងនូវការយកចិត្តទុកដាក់របស់បារាំងក្នុងការអនុវត្តគោលការណ៍សេរីភាពសុវត្ថិភាពសន្តិសុខនាវាចរណ៍ក្នុងតំបន់ដោយតួនាទីជាកត្តាសំខាន់នៅអាស៊ី-ប៉ាស៊ីហ្វិក។ ភាគីទាំងពីបានឯកភាពអំពាវនាវឲ្យភាគីទាក់ទិននានាគប្បីមានសុឆ័ន្ទៈដើម្បីអនុវត្តការតព្វកិច្ចអន្តរជាតិបញ្ចៀសសកម្មភាពធ្វើឲ្យស្ថានភាពស្មុគស្មាញនិងបង្កើនឡើងភាពតានតឹងក្នុងតំបន់ទន្ទឹមនឹងនេះអះអាងថា៖ ជំលោះត្រូវដោះស្រាយដោយសន្តិវិធីឲ្យសមស្របនឹងច្បាប់អន្តរជាតិ រួមមាន អនុសញ្ញា អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ