រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនកាលពីថ្ងៃទី ៤ មេសា នៅទីក្រុងក្វាងស៊ី (ប្រទេសចិន) រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបពិភាក្សាជាមួយប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីការបរទេសវៀតណាម-ចិន។ (រូបថត៖ VNA)
នៅក្នុងជំនួបពិភាក្សា រដ្ឋមន្ត្រីការបរទេសទាំងពីរបានអះអាងនូវសារៈសំខាន់ជួរមុខនៃទំនាក់ទំនងវៀតណាម-ចិនក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេស នីមួយៗ; សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងការសម្របសម្រួល និងអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងការយល់ដឹងរួមជាន់ខ្ពស់ ដើម្បីបន្តជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍន៍ប្រកបដោយភាពស្អាតស្អំ ស្ថិរភាព និង ចីរភាពតាមទិសដៅ “៦ បន្ថែមទៀត” (ការជឿទុកចិត្តនយោបាយខ្ពស់បន្ថែមទៀត; កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាក់ស្ដែងបន្ថែមទៀត; កិច្ចសហប្រតិ បត្តិការស៊ីជម្រៅបន្ថែមទៀត មូលដ្ឋានគ្រឹះសង្គមរឹងមាំបន្ថែមទៀត; ការសម្របសម្រួល ពហុភាគីជិតស្និទ្ធបន្ថែមទៀត; ការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រងនិងដោះស្រាយ ល្អបន្ថែមទៀត)។
លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយតុល្យភាពនិងចិរភាព ស្នើឱ្យចិនបន្តជួយ សម្រួលនិងបង្កើនការនាំចូលកសិផលរបស់វៀតណាម; ដោះស្រាយការជំពាក់ជំពិន យ៉ាងសកម្មនៅក្នុងគម្រោងសហប្រតិបត្តិការឧស្សាហកម្មមួយចំនួន; ពន្លឿនការតភ្ជាប់ ផ្លូវដែកជាមួយតំបន់ភាគខាងជើងនៃប្រទេសវៀតណាម; ពង្រីកច្រករបៀងសេដ្ឋកិច្ច ក្នុងតំបន់ “ច្រករបៀង២ ខ្សែក្រវាត់១”; ឆាប់បង្កើតក្រុមការងារជំរុញទេសចរណ៍; បង្កើន ប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្ម; ជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Wang Yi បានស្នើឲ្យភាគីទាំងពីរបង្កើនការតភ្ជាប់យុទ្ធ សាស្ត្ររវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ជាមួយនឹងក្របខ័ណ្ឌ “ច្រករបៀង២ ខ្សែ ក្រវ៉ាត់១”; សន្យាថា ចិននឹងពិចារណាយ៉ាងសកម្មលើការពង្រីកការនាំចូលទំនិញ កសិផល និងជលផលវៀតណាម; គាំទ្រចំពោះការតភ្ជាប់ចរាចរណ៍ផ្លូវគោក រួមគ្នា កសាងច្រកទ្វារព្រំដែនឆ្លាតវៃរវាងប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការដោះដូរ ទំនិញ; គាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងទេសចរណ៍ ក៏ដូចជា ការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ