រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា និងអូស្ត្រាលី

(VOVWORLD) - នារសៀលថ្ងៃទី ១២ កក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (AMM-56) និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong។

ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា និងអូស្ត្រាលី - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា

រដ្ឋមន្ត្រីទាំងពីររួមឯកភាពគ្នានឹងសម្រេបសម្រួលរៀបចំយ៉ាងហ្មត់ចត់រាល់សកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងអនុវត្តន៍យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដែលមានស្រាប់ដូចជាគណៈកម្មការចម្រុះវៀតណាម ឥណ្ឌា។ ដើម្បីបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាសម្របសម្រួលជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (AITIGA)។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យប្រទេសទាំងពីររួមគ្នាពិចារណាជំរុញការចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី។ លោកបានស្នើឲ្យឥណ្ឌាលើកទឹកចិត្តដល់សម្ព័ន្ធក្រុមហ៊ុនធំៗ បង្កើនការវិនិយោគ និងពង្រីកសកម្មភាពធុរកិច្ចនៅវៀតណាមជាពិសេសលើវិស័យដូចជា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ប្រេងឧស្ម័ន និងថាមពលកកើតឡើងវិញ។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា និងអូស្ត្រាលី - ảnh 2រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រី Bui Thanh Son រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានអះអាងជាថ្មីអំពីការគាំទ្រដល់សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីស្ថិរភាពរបស់តំបន់ និងគាំទ្រ គោលជំហររួមរបស់អាស៊ានចំពោះសមុទ្រខាងកើត។ លោករដ្ឋមន្ត្រី Bui Thanh Son បានអញ្ជើញលោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ និងធ្វើជាសហប្រធាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ