រដ្ឋមន្ត្រីការបរទេសស៊ែប៊ីទៅកាន់Kosovo ជាលើកដំបូងកិតតាំងពីឆ្នាំ១៩៩៩

រដ្ឋមន្ត្រីការបរទេសស៊ែប៊ីទៅកាន់Kosovo ជាលើកដំបូងកិតតាំងពីឆ្នាំ១៩៩៩ - ảnh 1
លោក Ivica Dacic ចូលរួមសន្និសីទ “Balkan 6 ខាងលិច”
 (រូបថតៈ inserbia.info)


(VOVworld)-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋស៊ែប៊ី
លោក Ivica Dacic នាថ្ងៃទី២៥មិនា បានទៅកាន់ Pristina របស់ Kosovo ជាតំបន់
ចំណុះស៊ែប៊ី ដែលបានប្រកាសឯករាជ្យជាឯតោភាគីនាឆ្នាំ២០០៨។ នេះជា លើកដំបូងដែលមន្ត្រីជាន់ខ្ពស់ស៊ែប៊ី១រូបបានទៅកាន់ Kosovo តាំងពីឆ្នាំ ១៩៩៩
មក។ លោក Dacic ទៅកាន់ទីនេះ ដើម្បីចូលរួមសន្និសីទ “Balkan 6 ខាងលិច” ដោយរដ្ឋមន្ត្រីការបរទេស Kosovo ធ្វើជាអធិបតី និងមានការចូល​រួមរបស់រដ្ឋ
មន្ត្រីការបរទេសមួយចំនួនដូចជា Albania , Bosnia ជាដើម។ ថ្លែង មតិជាមួយ
មជ្ឈដ្ឋាននៅខាងក្រៅកិច្ចប្រជុំ លោក Dacic បានចាត់ទុកថា សន្និសីទនេះ សរ
ឲ្យឃើញនូវទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងតំបន់ Balkan បានធូស្រាលភាព
តានតឹង ហើយសកម្មភាពទំនាក់ទំនងពាណិជ្ជកម្មក៏ដូចជាទំនាក់ ទំនងរវាង
ប្រជាជនក្នុងតំបន់ក៏បានកែលំអរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ