រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លើកត្រដែត​គោលនយោបាយ​ស្នូល​របស់រដ្ឋការថ្មី

(VOVWORLD) - ទាក់ទងនឹងប្រទេសចិន រដ្ឋមន្រ្តីការបរទេសលោក Blinken បានឲ្យដឹងថា ទីក្រុងប៉េកាំងកំពុងដាក់ចេញបញ្ហាប្រឈមដ៏សំខាន់បំផុតចំពោះសហរដ្ឋអាមេរិកបើប្រៀបធៀងប្រទេសដទៃទៀត។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លើកត្រដែត​គោលនយោបាយ​ស្នូល​របស់រដ្ឋការថ្មី - ảnh 1រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken  (ប្រភព៖ Times of Israel)

នៅថ្ងៃទី ១ ខែកុម្ភៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងប្រដេញតាមការពន្យាពេលក្នុងរយៈពេល ៥ ឆ្នាំទៀត សម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ហើយពិចារណាលើវិធានការតបតវិញចំពោះសកម្មភាពរបស់រុស្ស៊ី ដែលត្រូវបានចាត់ទុកថាប្រឆាំងនឹងសហរដ្ឋអាមេរិក។

ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់នោះ រដ្ឋមន្រ្តីការបរទេស លោក Blinken បានអំពាវនាវឱ្យអ៊ីរ៉ង់គោរពលក្ខខណ្ឌនៃផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥ ដោយព្រមានថាបញ្ហាអាចកាន់តែធ្ងន់ធ្ងរប្រសិនបើអ៊ីរ៉ង់នៅតែបន្តបោះបង់ការរឹតត្បិតមួយចំនួនដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ។

ទាក់ទងនឹងប្រទេសចិន រដ្ឋមន្រ្តីការបរទេសលោក Blinken បានឲ្យដឹងថា ទីក្រុងប៉េកាំងកំពុងដាក់ចេញបញ្ហាប្រឈមដ៏សំខាន់បំផុតចំពោះសហរដ្ឋអាមេរិកបើប្រៀបធៀងប្រទេសដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ