រដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់ ជួបពិភាក្សាគ្នានៅប្រទេសស្វីស

(VOVWORLD) - ក្រសួងការបរទេសអាមេនីបាននិយាយថា រដ្ឋមន្ត្រីការបរទេស Ararat Mirzoyan និងសមភាគី Azerbaijani លោក Jeyhun Bayramov បានចាប់ផ្តើមកិច្ចពិភាក្សាកាលពីថ្ងៃទី ២ ខែតុលា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

មុននោះ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បាននិយាយនៅថ្ងៃទី៣០ ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់នឹងពិភាក្សាអំពីសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Nikol Pashinyan បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានឯកសារណាមួយនៅលើតុចរចាទេ ប៉ុន្តែខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពត្រូវតែមានការទទួលស្គាល់គ្នាទៅវិញទៅមកបូរណភាពទឹកដីនៃប្រទេសអាមេនី និងអាហ្សែបៃហ្សង់។

សូមគូសបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងរវាងកងទ័ពអាមេនី និងអាស៊ែបៃហ្សង់ ដែលបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ទាំងសងខាង។ ក្រោយការប៉ះទង្គិចគ្នានេះ អាមេនីនិងអាស៊ែបៃហ្សង់ បានព្រមព្រៀងបទឈប់បាញ់ដោយរុស្ស៊ីជាអាជ្ញាកណ្តាល។ ទោះជាយ៉ាងណា ភាគីទាំងពីរបានចោទដាក់គ្នាម្តងហើយម្តងទៀតថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ