រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើដំណើរទៅកាន់អឺរ៉ុប ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រសម្រាប់អ៊ុយក្រែន

(VOVWORLD) - កាលថ្ងៃទី ២៧ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចេញដំណើរទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកានៅទីក្រុងប្រ៊ុចសែល (បែលហ្សិក)។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើដំណើរទៅកាន់អឺរ៉ុប ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រសម្រាប់អ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មកដល់អាកាសយានដ្ឋាន Brussels ក្នុងទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ Saul Loeb/Reuters

ឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅមុនដំណើរទស្សនកិច្ចរបស់លោក Blinken ទៅអឺរ៉ុប ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឺរ៉ុប និងអាស៊ី-អឺរ៉ុប លោក James O'Brien បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដំបូងនៃក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេស Blinken នឹងបញ្ជាក់ជាថ្មី ការប្តេជ្ញាចិត្ត និងការគាំទ្ររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួនចំពោះអ៊ុយក្រែន។ បច្ចុប្បន្ននេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងព្យាយាមបញ្ចុះបញ្ចូលសភាអាមេរិកឱ្យអនុម័តការផ្តល់ជំនួយចំនួន ៦១ ពាន់លានដុល្លារដល់អ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់អឺរ៉ុបនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា បន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ដែលធ្វើឡើងនៅប្រទេសម៉ាសេដូនខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ