រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មកបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មកបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មកបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម (VNA)

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
 បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ទី ១៤
មករា ឆ្នាំ ២០១៦។ ក្នុងការទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក
 លោក John Kerry នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
បានជឿជាក់ថា៖ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍន៍ទំនាក់ទំនង ដៃគូរលើ
គ្រប់ជ្រុងជ្រោយនិងយ៉ាងល្អប្រសើរវៀតណាម-អាមេរិក ប្រទេសទាំងពីរនឹងបង្កើន
កិច្ចសហប្រតិបត្តិការសំដៅជំរុញថែមទៀតទំនាក់ទំនងស្ថិរភាពយូរអង្វែងនិង
ប្រសិទ្ធភាពដោយឈរលើមូលដ្ឋានគោរពយន្តការនិងទិសដៅអភិវឌ្ឍន៍នៃប្រទេស
និមួយៗ។ ក្នុងជំនួបធ្វើការជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui
Thanh Son ភាគីទាំងពីរបានប្រមូលផ្តុំពិភាក្សាអំពីវិធានការជំរុញកិច្ចព្រមព្រៀង
សហប្រតិបត្តិការទ្វេរភាគីតំបន់និងអន្តរជាតិ។ អនុរដ្ឋមន្ត្រីការបរទេស លោក Bui
 Thanh Son បានស្នើថា៖ អាមេរិកនឹង ទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារឆាប់រហ័ស
បើកទ្វារចែមទៀតសំរាប់ទំនិញវៀតណាមកាត់បន្ថយរបាំងពាណិជ្ជកម្មបន្តផ្តល់
អាទិភាពកិច្ចសហប្រតិបត្តិការលើវិស័យជំនះពុះពារលើផលវិបាកដោយសង្គ្រាម
អនុវត្តសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមអំពីកិច្ចសហប្រតិបត្តិការការពារប្រទេស
ឆ្នាំ ២០១៥ និងអនុស្សារណៈយោគយល់គ្នាទៅវិញទៅមកស្តីពីកិច្ចសហប្រតិបត្តិការ
ការពារប្រទេសឆ្នាំ ២០១១ ផងដែរ។ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ អនុរដ្ឋមន្ត្រីការ
បរទេស លោក Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
អាស៊ាន-អាមេរិក ហើយសង្កត់ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ
អាមេរិកសំដៅបង្កើនតួនាទីស្នូលរបស់អាស៊ានក៏ដូចជាកសាងយន្តការរបស់អាស៊ាន
ក្នុងការកសាងរចនាសម្ព័ន្ធតំបន់នាសតវត្សទី  ២១។ ភាគីទាំងពីរបានពិភាក្សារអំពី
ស្ថានភាពនៅសមុទ្រខាងកើតសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការប្រតិបត្តិតាម
ច្បាប់អន្តរជាតិដំណើរការទូតនិងគត្តិយុត្តិក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាង
កើតសំដៅរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍អាកាសចរណ៍
នៅសមុទ្រខាងកើត។

        រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងជាថ្មី
 ម្តងទៀតនូវកិច្ចសន្យារបស់អាមេរិកអំពីការគោរពយន្តការនយោបាយឯកភាព
និង អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាម គាំទ្រវៀតណាមក្នុងការ
 រៀបចំសន្និសីទកំពូល APEC 2017 ប្រកបដោយជោគជ័យ ហើយចាត់ទុកថា៖ ដោយ
មានគ្រឹះស្ថានជាក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងអាមេរិក-វៀតណាម
នឹងបន្តសហប្រតិបត្តិការខ្លាំងក្លាថែមទៀត។ លោក John Kerry បានអះអាងថា៖
អាមេរិកមានផលប្រយោជន៍យូរអង្វែងនៅតំបន់អាស៊ី-ប៉ា ស៊ីហ្វិក ហើយជឿជាក់
ថា៖ រដ្ឋអំណាចថ្មីរបស់អាមេរិកនឹងបន្តអនុវត្តគោលនយោ បាយបង្កើនទំនាក់
ទំនងជាមួយអាស៊ាន។

ស្តីពីបញ្ហាលើសមុទ្រខាងកើត អាមេរិកតាមដានយ៉ាងម៉ត់ចត់បំរ៉ែបំរួលនៅ
 តំបន់នេះហើយអះអាងថា៖ អាមេរិកមុនក៏ដូចជាក្រោយគាំទ្រដោះស្រាយរាល់
ជំលោះដោយសន្តិវិធីតាមរយៈការសន្ទនានិងគតិយុត្តិដោយឈរលើច្បាប់អន្តរជាតិ
ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry នឹងជួបធ្វើការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ
(ភាគខាងត្បូងវៀតណាម) លោក Dinh La Thang និងថ្លែងសន្ទរកថាអំពីទំនាក់
ទំនងអាមេរិក-វៀតណាម ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ