រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី

រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី - ảnh 1
ដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចាប់ផ្តើមដំណើរ ទស្សនកិច្ចនៅទ្វីបអាស៊ីក្នុងរយៈពេល ៦ ថ្ងៃ។ (Image: Vietnam+)

(VOVworld) – នា ថ្ងៃទី ១ តុលា (តាមម៉ោងតំបន់) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry បានចាកចេញពីរដ្ឋធានីវ៉ាស៊ីងតោនចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី
ក្នុងរយៈពេល ៦ ថ្ងៃ។ ក្នុងរយៈពេលថ្ងៃទី ២ និងទី ៣ តុលា រដ្ឋមន្ត្រី John Kerry រួមជាមួយ
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel ទៅកាន់ជប៉ុនដើម្បីដំណើរ
ការពិគ្រោះយោបល់អំពី​បញ្ហាសន្តិសុខជាមួយសមភាគីជប៉ុន លោក Fumio Kishida និងរដ្ឋមន្ត្រីក្រសួង ការពារប្រទេសជប៉ុន លោក Itsunori Onodera។ ក្រសួងការបរទេស
អាមេរិកបាន ចាត់ទុកជំនួបពោលខាងលើគឺជា “ការបោះជំហានជាបន្តក្នុងការពង្រឹង
សម្ព័ន្ធភាព អាមេរិក-ជប៉ុន”។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសដើម្បីកសាងទំនាក់ទំនងទ្វេ ភាគីលើគ្រប់វិស័យរវាងប្រទេសទាំង ២។ ក៏ក្នុងជំនួបនេះដែរ ភាគីទាំង ២ ក៏បានពិភាក្សា
អំពីរាល់បញ្ហាក្តៅគកុគក្នុងតំបន់ទ្វីបអាស៊ី ដូចជា បញ្ហានុយក្លេអ៊ែរនៃ សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងជំលោះអធិបតេយ្យភាពនៅលើ សមុទ្រ Hoa Tung  និងសមុទ្រខាងកើត។នាថ្ងៃទី ៤ តុលា រដ្ឋមន្ត្រី John Kerry នឹងទៅបំពេញទស្សនកិច្ចនៅ
ឥណ្ឌូណេស៊ីសំដៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែល ត្រូវបានរៀបចំឡើងនៅកោះ Bali ឥណ្ឌូណេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ