រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះបានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី ២៩ មិនា កន្លងទៅ ហើយភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ (រូបថត៖ AFP)

ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី១១ មេសា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Blinken ទៅកាន់វៀតណាម ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី ២៩ មិនា កន្លងទៅ ហើយភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ