រដ្ឋមន្ត្រីការបរទេសអាមេរិកបានអបអរសាទរទិវាបុណ្យជាតិវៀតណាម

(VOVWORLD) -
រដ្ឋមន្ត្រីការបរទេសអាមេរិកបានអបអរសាទរទិវាបុណ្យជាតិវៀតណាម - ảnh 1

រដ្ឋមន្ត្រីការបរទេសអាមេរិកបានអបអរសាទរទិវាបុណ្យជាតិវៀតណាម

នាថ្ងៃទី ៣១ ខែសីហា រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson បានតាងនាមអោយរដ្ឋាភិបាលអាមេរិក អបអរសាទររដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងឱកាសទិវាបុណ្យជាតិ លើកទី 72 (ថ្ងៃទី 2 ខែកញ្ញាឆ្នាំ 1945 -ថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2017) ។ ការកត់សម្គាល់របស់ Tillerson បានបញ្ជាក់យ៉ាងច្បាស់ថា៖ ចាប់តាំងពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានស្ដាឡើងវិញកាលពី22ឆ្នាំមុនទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកបានរីកចម្រើនយ៉ាងខ្លាំងតាមរបៀបដែលមិនធ្លាប់មានពីមុនមក។ ប្រទេសទាំងពីរកំពុងឆ្ពោះទៅទំនាក់ទំនងដៃគូរុងរឿង  ពង្រីកទំនាក់ទំនងនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងទំនាក់ទំនងប្រជាជន។ យោងតាមលោក Tillerson ថា៖ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់បណ្ដាមន្រ្តីវៀតណាម ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Ngo Xuan Lich បានរួមចំណែកយ៉ាងសកម្មជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Tillerson បានសង្កត់ធ្ងន់ថា៖ការប្តេជ្ញាចិត្តអញ្ជើញមកវៀតណាមរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ 2017 នេះនឹងបង្កើនទំនាក់ទំនងជាដៃគូរវាងប្រទេសទាំងពីរឡើងកំរិតថ្មី។ ក្នុងឱកាសនេះលោក Tillerson បានផ្ញើសេចក្តីប្រសិទ្ធពរសន្តិភាពនិងវិបុលភាពជូនដល់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ