រដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញដំណើរទស្សនកិច្ចនៅ ស.ប.ប.ក

(VOVWORLD) -នាថ្ងៃទី ៥ កក្កដារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន អញ្ជើញបំពេញទស្សនកិច្ចនៅ ស.ប.ប.ក ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ កក្កដា។
រដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញដំណើរទស្សនកិច្ចនៅ ស.ប.ប.ក  - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo 

តាមផែនការនៅក្នុងដំណើរទស្សនកិច្ចនៅ ស.ប.ប.ក លើកនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ភាគីទាំងពីរចាប់ផ្ដើមកិច្ចពិភាក្សាការងារវង់ទី ២ អំពីការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក្រោយពីទទួលបានកិច្ចព្រមព្រៀងនៅក្នុងកិច្ចពិភាក្សាការងារកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នៅសិង្ហបុរីនាថ្ងៃទី ១២ មិថុនាកន្លងទៅ។ លោក Pompeo គ្រោងនឹងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់ ស.ប.ប.ក រួមទាំងថ្នាក់ដឹកនាំលោក Kim Jong-un ផងដែរ។

មជ្ឈដ្ឋានអ្នកវិភាគបានវាយតម្លៃថា៖ ការដែលប្រកាសជាសាធារណៈនូវផែនការជួបប្រជុំជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un មុននឹងដំណើរទស្សនកិច្ចនេះគឺមិនធ្លាប់មានតាំងពីមុនមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ