រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអំពីការបង្កើតតំបន់ ADIZ របស់ចិននៅសមុទ្រខាងកើត


រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានអំពីការបង្កើតតំបន់ ADIZ របស់ចិននៅសមុទ្រខាងកើត - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានការបង្កើតតំបន់ ADIZ របស់ចិននៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ៥ មិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
បានអញ្ជើញមកបំពេញទស្សនកិច្ចនៅម៉ុងហ្គោលីដែលត្រូវបានចាត់ទុកជាដំណើរ
ទស្សនកិច្ច កម្រនៅប្រទេសស្ថិតនៅចន្លោះរុស្ស៊ីនិងចិនដូច្នេះ។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋានសារ ព័ត៌មាននៅរដ្ឋធានី Ulan Bator រដ្ឋមន្ត្រីការបរទេសអាមេរិកបាន
ប្រកាសថា៖ ប្រសិនបើ ចិន បង្កើតតំបន់ការពារដែនអាកាស (ADIZ) លើសមុទ្រ
ខាងកើត វ៉ាស៊ីនតោននឹងចាត់ទុកកាយវិ ការនេះគឺជាទង្វើបង្ករឿងហេតុនិង
ធ្វើឲ្យស្ថនាភាពអស្ថិរភាព។ លោក Kerry នាំចេញសេចក្តី ប្រកាសពោលខាងលើមុន
ពេលការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចប្រចាំឆ្នាំរវាងអាមេរិកនិងចិនដែលគ្រោង
នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ក្នុងកាលៈទេសៈ កាសែត South China Morning
Post របស់ហុងកុង (ចិន) បានដកស្រង់ប្រភពនៃកងទ័ពប្រទេសនេះបានឲ្យដឹង
ថា៖ ប៉េកាំងកំពុងពិចារណាបង្កើតតំបន់ ADIZ នៅសមុទ្រខាងកើត ដូចតំបន់
ដេលប៉េកាំងបាន បង្កើតឡើងនៅសមុទ្រ Huadong នាឆ្នាំ ២០១៣ មក។ រដ្ឋមន្ត្រី
ការបរទេសអាមេរិកបាន សង្កត់ធ្ងន់ទៀតថា៖ កាយវិការរបស់ចិននឹងបង្កើត
ឡើងភាពតានតឹងជាមួយបណ្ដាប្រទេស អាស៊ីផ្សេងៗទៀត ព្រមទាំង បណ្ដាលឡើង
ការសង្ស័យអំពីកិច្ចសន្យារបស់ចិនចំពោះការ ដោះស្រាយជំលោះអធិបតេយ្យភាព
ដែនដីដោយសន្តិវិធី។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នៅម៉ុងហ្គោលី លោក John
Kerry នឹងជួបសន្ទនាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Tsakhiagiin
Elbegdoji ហើយចាប់ផ្តើមកម្មវិធីជួយឧតន្ថម្ភថ្មីរបស់អាមេរិកនៅទីនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ