រដ្ឋមន្ត្រីការបរទេសអាមេរិករៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៥ ក្នុងនោះមានវៀតណាម

(VOVWORLD) -នាថ្ងៃទី ២ កក្កដា ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីប្រកាសបានឲ្យដឹងថា៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសខ្លួន លោក Mike Pompeo បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៥ ក្នុងនោះមានវៀតណាម។ 
រដ្ឋមន្ត្រីការបរទេសអាមេរិករៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៥ ក្នុងនោះមានវៀតណាម - ảnh 1 ដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo

លោក Pompeo នឹងបំពេញដំណើរទស្សនកិច្ចប្រទេសចំនួន ៥ រួមមាន៖ ស.ប.ប.ក  ជប៉ុន វៀតណាម អេមីរ៉ាតអារ៉ាប់រួម (UAE) និងបែលហ្ស៊ិកចាប់ពីថ្ងៃទី ៥ ដល់ទី ១២ ខែកក្កដា។ យោងតាមសេចក្ដីប្រកាស់ពោលខាងលើបានលើកច្បាស់ថា៖លោក Pompeo នឹងបំពេញដំណើរទស្សនកិច្ចនៅព្យុងយ៉ាងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ កក្កដា ដើម្បីបន្តពិគ្រោះយោបល់ និងអនុវត្តន៍ការវិវឌ្ឍនានាដែលទទួលបាន បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នាថ្ងៃទី ១២ មិថុនាកន្លងទៅ នៅ សិង្ហបុរី។

នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ កក្កដាខាងមុខ ប្រមុខក្រសួងការបរទេសអាមេរិក និងមានជំនួបជាមួយកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម ដើម្បីពិភាក្សាអំពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាំងស្រុង អាចត្រូតពិនិត្យបាន និងមិនអាចប្រែក្រឡាស់ ព្រមទាំងរាល់បញ្ហាទ្វេភាគី និងតំបន់ផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ