រដ្ឋមន្ត្រីការបរទេសអាស៊ានរំពឹងទុកលើកិច្ចប្រជុំ AMM លើកទី ៥៣

(VOVWORLD) - ថ្ងៃទី ៩ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM53) និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅជាផ្លូវការតាមប្រព័ន្ធវីដេអូ។ 
រដ្ឋមន្ត្រីការបរទេសអាស៊ានរំពឹងទុកលើកិច្ចប្រជុំ AMM លើកទី ៥៣ - ảnh 1អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញចែករំលែកនូវព័ត៌មាននៅក្នុងសន្និសីទកាសែតផ្លូវការស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធ នារសៀលថ្ងៃទី ៧ ខែកញ្ញា  (រូបថត៖ hanoimoi.com.vn)

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai  បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង ១០ នឹងពិភាក្សាគ្នាអំពីវិធីសាស្ត្រជំរុញការកសាងសហគមន៍អាស៊ាន ដែលមានភាពស្អិតរមួតនិងការឆ្លើយតប ស្របតាមប្រធានបទនិងអាទិភាពរបស់ប្រធានអាស៊ាន ២០២០។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno LP Marsudi រំពឹងថា ប្រទេសជាសមាជិកអាស៊ាននឹងមានការប្តេជ្ញាចិត្តអំពីស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចក្នុងតំបន់ នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី ៥៣ ត្រូវបានរំពឹងថា នឹងជំរុញបន្ថែមទៀតនូវការឯកភាពនិងសាមគ្គីភាពរបស់អាស៊ាន ការធ្វើសមាហរណកម្មនិងការតភ្ជាប់របស់អាស៊ាន ក៏ដូចជាការបង្កើនការតភ្ជាប់ក្នុងតំបន់ជាមួយពិភព លោក។ កិច្ចប្រជុំនេះក៏មានគោលបំណង ដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ លើសេដ្ឋកិច្ចសង្គមនិងផែនការស្តារឡើងវិញរបស់អាស៊ានក្រោយជំងឺរាតត្បាត។ ចំណែកឯអនុរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Nguyen Quoc Dung បានឲ្យដឹងថា៖ “ក្នុងនាមជាប្រធានអាស៊ាន វៀតណាមរំពឹងថា រាល់ផែន ការអាទិភាពរបស់វៀតណាមក៏ដូចជារបស់តំបន់ទាំងមូលចាប់ពីដើមឆ្នាំមក ត្រូវបានអនុវត្តយ៉ាងពេញ លេញ ដើម្បីកិច្ចប្រជុំកំពូលអាស៊ានអនុម័តនាចុងឆ្នាំនេះ។ នៅក្នុងផែនការនេះក្រៅពីផែនការកសាង សហគមន៍អាស៊ានមក ឆ្នាំនេះក៏មានគំនិតផ្តួចផ្តើមដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត កូវីដ ១៩ ផងដែរ”

នៅឯកិច្ចប្រជុំ ក្រុមរដ្ឋមន្រ្តីនឹងចេញសេចក្តីថ្លែងការណ៍ប្រធាន ស្តីពីលទ្ធផលសំខាន់នៃកិច្ចប្រជុំនីមួយៗ។ នៅក្នុងឱកាសនេះ ផែនការសកម្មភាពថ្មីមួយចំនួនសម្រាប់រយៈពេល ២០២១-២០២៥ នឹងត្រូវបានអនុម័តជាមួយដៃគូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ