រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងអាមេរិកពិភាក្សាអំពីការធ្វើសមយុទ្ធរួម

(VOVWORLD) -នាថ្ងៃទី ១៥ មិថុនា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ រដ្ឋមន្ត្រី ក្រសួងខ្លួន លោក Song Young-moo និងសមភាគីអាមេរិក លោក Jim Mattis បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការធ្វើសមយុទ្ធរួមរវាងប្រទេសទាំងពីរ ក្រោយពីពេល ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា៖ នឹងបញ្ឈប់ "សមយុទ្ធបង្ករឿងហេតុ" ទាំងនេះ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងអាមេរិកពិភាក្សាអំពីការធ្វើសមយុទ្ធរួម - ảnh 1រដ្ឋមន្ត្រី ក្រសួង ការពារជាតិអាមេរិកលោក Jim Mattis និង សមភាគីកូរ៉េខាងត្បូងលោក Song Young-moo

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ លោក Song Young-moo និង លោក Jim Mattis មានជំនួបសន្ទនាតាមទូរស័ព្ទ ដើមើ្ប ផ្លាស់ប្តូរទស្សនៈអំពីសមយុទ្ធរួមទាំងនេះ។ សេចក្ដីប្រកាសពោលខាងលើបានលើកច្បាស់ថា៖ "រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពបង្កើនការការខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីជួយការពារគ្នា ដោយផ្អែកលើទំនាក់ទំនង សម្ព័ន្ធភាពអាមេរិក - កូរ៉េខាងត្បូងដ៏ខ្លាំងមាំមួន ចំពោះការអនុវត្តយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងសន្និសីទកំពូលរវាងអាមេរិក និងកូរ៉េខាងជើង។

នាថ្ងៃដដែល មន្ទីរបញ្ចកោណ ក៏បានឲ្យដឹងថា៖រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis មានជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង លោក Song Young-moo ដើម្បីពិភាក្សាអំពីលទ្ធផលនៃសន្និសីទកំពូលអាម៉េរិក - កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ