រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីពង្រឹងការប្តេជ្ញាចិត្តចំពោះការគាំទ្រផ្នែកសន្តិសុខ

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ទីក្រុងគៀវរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ចាប់តាំងពីរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីពង្រឹងការប្តេជ្ញាចិត្តចំពោះការគាំទ្រផ្នែកសន្តិសុខ - ảnh 1រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin (រូបថត៖ VNA)

នាថ្ងៃទី ២០ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅបំពេញទស្សនកិច្ច នៅទីក្រុងគៀវ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់ថា លោករដ្ឋមន្ត្រី Lloyd Austin នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី ២០ ខែវិច្ឆិកា ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ហើយនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តការគាំទ្រផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន។ នេះជាដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ទីក្រុងគៀវរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ចាប់តាំងពីរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន និងបានអះអាងម្តងហើយម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ទីក្រុងគៀវ ដរាបណាចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ