រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅទស្សនាតំបន់អាស៊ីភាគឦសាននាសប្តាហ៍ខាងមុខ

រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅទស្សនាតំបន់អាស៊ីភាគឦសាននាសប្តាហ៍ខាងមុខ - ảnh 1
រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅទស្សនាតំបន់អាស៊ីភាគឦសាន
នាសប្តាហ៍ខាងមុខ (រូបថត TTXVN)


(VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter នឹងមានដំណើរ ទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ជប៉ុននិងកូរ៉េខាងត្បូងនាសប្តាហ៍ខាងមុខ។ នេះជាដំណើរទស្សនកិច្ចដំបូងរបស់លោក Carter ទៅកាន់តំបន់ អាស៊ីភាគឦ
សាននេះ​ តាំងពីលោកកាន់ដំណែងនាខែកុម្ភៈមក។ ក្រសួងការពារជាតិអាមេរិក
ឲ្យដឹងថា នាថ្ងៃទី៧មេសា លោក Carter នឹងទៅកាន់ជប៉ុននិងជួបសន្ទនាជាមួយ ថ្នាក់ដឹកនាំប្រទេសនេះ សំដៅពិភាគ្សាអំពីទិសដៅថ្មីក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិនៃប្រទេសទាំងពីរ។ ដល់ថ្ងៃទី៩មេសា នៅទីក្រុងសេអុល លោកនឹងមានជំនួបសន្ទនាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ នឹងជួបសម្កែងការ គួរសមប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun –hye។ លើសពីនេះ ទៅ
ទៀត នាខែឧសភាខាងមុខ លោក  Carter នឹងត្រឡប់មកតំបន់ អាស៊ីភាគឦសាន
នេះវិញ ដើម្បីចូលរួមជំនួបសន្ទនាប្រចាំឆ្នាំ Shangri-La នៅសឹង្ហបុរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ