រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich ទៅបំពេញទស្សនកិច្ចនៅឡាវ


រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich ទៅបំពេញទស្សនកិច្ចនៅឡាវ - ảnh 1
រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich ទៅបំពេញទស្សនកិច្ចនៅឡាវ (Image: VOV)

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិឡាវ ឧត្តមសេនីយឯក
 Chanxamone Channhalath គណៈប្រតិភូមន្ត្រីយោធាជាន់ខ្ពស់របស់វៀតណាមដឹកនាំ
ដោយ រដ្ឋមន្ត្រីក្រសួងការពារប្រទេស នាយឧត្តមសេនីយ៍ Ngo Xuan Lich បានចាប់
ផ្តើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅឡាវ ចាប់ពីថ្ងៃទី​ ២៣ ដល់ទី ២៤ ឧសភា ឆ្នាំ
២០១៦។ នារសៀលថ្ងៃ ទី ២៣ ឧសភា រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក  Ngo
 Xuan Lich បានជួបសម្តែង ការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក
 Bounnhang Volachith។ លោក Bounnhang Volachith បានវាយតំលៃខ្ពស់ចំពោះ
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Ngo Xuan Lich ដែលនឹងរួមចំណែកជំរុញទំនាក់ទំ
នងមិត្តភាពសាមគ្គីភាពពិសេសរវាងបក្សរដ្ឋនៃ ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការពារ
ប្រទេសវៀតណាម លោក Ngo Xuan Lich បានជឿជាក់ថា៖ ក្រោមការដឹកនាំរបស់
ប្រធានរដ្ឋឡាវ លោក Bounnhang Volachith និងបក្សប្រជាជន បដិវត្តន៍ឡាវ​
ប្រទេសឡាវនឹងទទួលបានសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើផ្លូវផ្លាស់ប្តូរថ្មីលើ
គ្រប់ជ្រុងជ្រោយ។ មុននោះ រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan
Lich បានធ្វើការចរចារជាមួយសមភាគីឡាវ លោក Chanxamone Channhalath។
ភាគីទាំងពីរ បានឯកភាពថា៖ នាពេលខាងមុខ ប្រទេសទាំងពីរជំរុញយ៉ាងខ្លាំង
កម្មវិធីស្វែងរកអិដ្ឋធាតុ យុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានពលីនៅឡាវនិង
កម្មវិធីអប់រំប្រពៃណីស្តីពីទំនាក់ទំនង ពិសេសរវាងកងទ័ពរនៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ