រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាហ្វីកខាងត្បូង

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាហ្វីកខាងត្បូង - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Pham Binh Minh (VOV)

(VOV)_នាព្រឹកថ្ងៃទី៥ សីហា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Pham Binh
Minh បានទៅដល់រដ្ឋធានី Pretoria របស់អាហ្វ្រីកខាង​ត្បូង ​ចាប់ផ្ដើម​ដំណើរ​បំពេញ ទស្សនកិច្ចជាផ្លូវការនៅ អាហ្វ្រីកខាងត្បូង តាម​សេចក្ដី​អញ្ជើញ​របស់​រដ្ឋ​មន្ត្រីក្រសួង ទំនាក់ទំនងអន្តរជាតិ និងកិច្ច​សហ​ប្រតិ​បត្តិការអាហ្វ្រីក​ខាង​ត្បូង​ Maite Nkoana Ma
shabane ។ ក្នុងជំនួបធ្វើ​ការជាមួយកម្មាភិបាល​ បុគ្គ​លិក​ស្ថានទូតនិងស្ថាប័នដំណាង
វៀតណាមប្រចាំ នៅអាហ្វ្រីកខាងត្បូង នារសៀលថ្ងៃទី ៥ សីហា រដ្ឋមន្ត្រីការបរទេស 
Pham Binh Minh បានជូនដំណឹងអំពី​បណ្ដាការ​បោះជំហានអភិវឌ្ឍន៍ថ្មី ​ក្នុង​ដំណើការ
អនុវត្ត គោលនយោបាយកិច្ចការ​បរ​ទេស​ របស់បក្សរដ្ឋវៀតណាម និងសង្កត់ធ្ងន់ថា÷  ក្រៅពីភារកិច្ចពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ ជាមួយប្រទេសសាមីបណ្ដា
ស្ថាប័នដំណាងត្រូវ​ប្រមូលផ្តុំកម្លាំង ដើម្បី​បំពេញភារកិច្ចការទូត បំរើការអភិវឌ្ឍន៍សេ
ដ្ឋកិច្ច ​ម្ចាស់​ការស្វែងរកទីផ្សារ ​និងមិត្តទំនិញ ដើម្បីជំរុញខ្លាំងសកម្មភាពពាណិជ្ជកម្ម ​
និង​វិនិយោគ។ ​នាថ្ងៃទី ៦ សីហា រដ្ឋមន្ត្រីការបរទេស​Pham Binh Minh ​មាន​ជំនួបសន្ទ
នា​ជាមួយ​សមភាគី Maite Nkoana Mashabane ជួប​សម្ដែង​ការគួរសម​​ប្រធានាធិបតីអាហ្វ្រីក ខាងត្បូង Jacob Zuma ….ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ