រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង (Image: VNA)


(VOVworld) – នាថ្ងៃទី ៣១ មិនា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង
លោក Kim Min-seok បានឲ្យដឹងថា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក
Ashton Carter នឹងមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី
១២ មេសា ខាងមុខ។ ក្នុងរយៈពេលស្នាក់នៅកូរ៉េខាងត្បូង លោក Carter នឹងជួប
ចរចារជាមួយ សមភាគីកូរ៉េខាងត្បូង លោក Han Min-koo និងជួបសន្ទនាជាមួយ
ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោកស្រី Park Geun-hye។ ភាគីទាំង ២ នឹង
ពិភាក្សាអំពីបញ្ហាទ្វេ ភាគីជាច្រើន ក្នុងនោះ មានរបៀបសហប្រតិបត្តិការជាមួយ
គ្នាសំដៅទប់ទល់នឹងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងការបង្កើន
ទំនាក់ទំនងសម្ព័ន្ធមិត្តកូរ៉េខាង ត្បូង-អាមេរិក។ រដ្ឋមន្ត្រីការពារជាតិអាមេរិក
គ្រោងនឹងមកបំពេញទស្សនកិច្ចនៅជប៉ុន ក្នុងឱកាសនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ