រដ្ឋមន្ត្រីក្រសួងនគរបាល To Lam ទទួលជួបជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុនិងឯកអគ្គរដ្ឋទូតទួរគី

(VOVWORLD) -នារសៀលថ្ងៃទី២២កញ្ញានៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam បានអញ្ជើញទទួលជួបជាមួយលោក Sugi Ryotaro ឯកអគ្គរដ្ឋទូតពិសេស ជប៉ុន-វៀតណាម វៀតណាម-ជប៉ុន។ 
រដ្ឋមន្ត្រីក្រសួងនគរបាល To Lam ទទួលជួបជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុនិងឯកអគ្គរដ្ឋទូតទួរគី - ảnh 1 រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam បានអញ្ជើញទទួលជួបជាមួយលោក Sugi Ryotaro ឯកអគ្គរដ្ឋទូតពិសេស ជប៉ុន-វៀតណាម វៀតណាម-ជប៉ុន

ក្នុងជំនួបនេះ លោក To Lam មានបំណងថា នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Sugi Ryotaro និងសម្ព័ន្ធសមាគមពន្លត់អគ្គិភ័យ  ជប៉ុននិងជួយវៀត ណាមបើកវគ្គបណ្តុះបណ្តាល លើកកំពស់សមត្ថភាពសម្រាប់ កម្លាំងប៉ូលីសពន្លត់អគ្គិភ័យវៀតណាម។ រីឯលោក Sugi Ryotaro មានបំណងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុននិងវៀតណាម នឹងកាន់តែមានការវិវឌ្ឍន៍ពី មួយថ្ងៃទៅមួយថ្ងៃនិងទទួលបានលទ្ធផលល្អប្រសើរលើគ្រប់វិស័យ។

        ក្នុងថ្ងៃដដែល លោក To Lam បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ទួរគីប្រចាំនៅវៀតណាមលោក Akif Ayhan ផងដែរ។ នៅទីនេះ លោក To Lam មានបំណងថា ក្នុងអាណត្តិបំពេញបេសកកម្មកាទូតរបស់ខ្លួន លោកអគ្គរដ្ឋទូតទួរគី នឹងមានសកម្មភាពជាច្រើនដើម្បីជម្រុញកិច្ច សហប្រតិបត្តិការវៀតណាម-ទួរគីឡើង កំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ