រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទទួលជួបជាមួយរដ្ឋលេខាធិកាក្រសួងការបរទេសអង់គ្លេសនិងអៀរឡង់ខាងជើងលោក Mark Field

(VOVWORLD) - ក្នុងជំនួបជាមួយរដ្ឋលេខាធិ កាក្រសួងការបរទេសអង់គ្លេស និងអៀរឡង់ខាងជើងលោក Mark Field ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២ ខែមករា ឧត្តមសេនីយ៍ ឯក លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាមបានអះអាងថា ក្រសួងនគរបាល វៀតណាមនឹងខិតខំប្រឹងប្រែងអនុវត្តប្រកប ដោយប្រសិទ្ធភាព នូវ“អនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ស្តីពីការទប់ស្កាត់និងការជួញដូរមនុស្ស” ដែលត្រូវបានចុះហត្ថលេខានាខែវិច្ឆិកាឆ្នាំ ២០១៨។ 
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទទួលជួបជាមួយរដ្ឋលេខាធិកាក្រសួងការបរទេសអង់គ្លេសនិងអៀរឡង់ខាងជើងលោក Mark Field - ảnh 1 ទិដ្ឋភាពនៃជំនួប

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីលោក To Lam  បានស្នើឱ្យក្រសួងការបរទេសអង់ គ្លេស បង្កលក្ខណៈងាយស្រួលដើម្បីស្ថាប័នប្រតិបត្តិច្បាប់របស់អង់គ្លេស សហការជាមួយក្រសួងនគរបាលនិងក្រសួងការបរទេសវៀតណាម ក្នុងការអនុ វត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារ ដែលភាគីទាំងពីរបានព្រមព្រៀងមុននេះ។ ពោលគឺ រដ្ឋាភិបាលអង់គ្លេសបន្តគាំទ្រវៀតណាមក្នុងការពង្រឹងសមត្ថភាព និងផ្លាស់ប្តូរពត៌មានបច្ចេកទេសនិងឧបករ ណ៍សម្រាប់ការការពារនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។ រដ្ឋាភិបាលនិងក្រ សួងការបរទេសអង់គ្លេស បង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមទទួលបានទិដ្ឋា ការការ ស្នាក់នៅនិងធ្វើពលកម្មស្របច្បាប់នៅអង់គ្លេសដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។

ចំណែករដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស និងអៀរឡង់ខាងជើង Mark Field បានរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាល វៀតណាមនិងភ្នាក់ងារប្រតិបត្តិច្បាប់របស់អង់គ្លេស នឹងកាន់រីកចម្រើនទៅមុខ។  ទន្ទឹមជាមួយគ្នានេះ នឹងទទួលបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងវិស័យកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការថែរក្សាសន្តិសុខជាតិ ធា នានូវសណ្តាប់ធ្នាប់ សង្គមនិងសុវត្ថិភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ