រដ្ឋមន្រ្តីកងទ័ពជើងទឹកអាមេរិកទៅបំពេញទស្សនកិច្ចនៅទីក្រុងដាណាំង

(VOVworld) - នាថ្ងៃទី៩ មេសា នៅជំនួបសន្ទនាជាមួយលោក Ray Mabus រដ្ឋមន្រ្តី កងទ័ពជើងទឹកអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុងដាណាំង
ភាគ កណ្ដាលវៀតណាម លោក Huynh Duc Tho ប្រធាគណៈកម្មាធិការប្រជាជន
ទីក្រុង ដាណាំង បានជូនដំណឹងអំពីខ្លឹមសារស្នូលមួយចំនួននៃស្ថានភាពសេដ្ឋកិច្ច
សង្គមនៅ តំបន់។លោកបានឲ្យដឹងថា ទីក្រុងដាណាំងជានិច្ចកាលយកចិត្តទុកដាក់
ដល់ការទាក់ ទាញប្រភពទុនវិនិយោគពីបរទេស ក្នុងនោះមានអាមេរិកក្នុងបណ្ដា
វិស័យបច្ចេកវិទ្យា ខ្ពស់ អប់រំនិងសុខាភិបាល។លោក Huynh Duc Tho ក៏បានថ្លែង
អំណរគុណចំពោះ ការដែលអាមេរិកផ្ដល់គ្រឿងសម្ភារៈចំនួន១០០សំរាប់មជ្ឈម
ណ្ឌលបង្ការប្រឆាំងគ្រោះ ធម្មជាតិទីក្រុងដាណាំង រួមចំណែកកាត់បន្ថយការ
ខូតខាតដោយគ្រោះធម្មជាតិ។
រដ្ឋមន្រ្តីកងទ័ពជើងទឹកអាមេរិកទៅបំពេញទស្សនកិច្ចនៅទីក្រុងដាណាំង - ảnh 1
លោករដ្ឋមន្ត្រី Ray Mabus ថ្លែងមតិនៅក្នុងជំនួបនេះ
 
ស្ដីពីកិច្ចសហប្រតិបតិ្តការហ្វឹកហាត់កងទ័ពជើងទឹករវាងប្រទេសទាំង​២ លោក
Ray Mabus បានឲ្យដឹងថា នឹងបង្កើនការធានាផ្លូវនាវាចរណ៍លើសមុទ្រឲ្យបាន
ងាយស្រួល ធានាសេរីភាពខាងនាវាចរណ៍និងពាណិជ្ជកម្មនៅសមុទ្រខាង
កើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ