រដ្ឋមន្រ្តីកូរ៉េខាងជើងបានអះអាងថាការដាក់ទណ្ឌកម្មមិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះទេ

(VOVWORLD) - យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap នៃប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីកិច្ចការកិច្ចការបរទេសនៃកូរ៉េខាងជើងលោក Kim Yong-jae កាលពីថ្ងៃទី ២៦ ខែមេសា បានឲ្យដឹងថារាល់ការដាក់ទណ្ឌកម្មអន្តរជាតិមិនមែនជាបញ្ហាសម្រាប់ប្រទេសនេះទេ ហើយអំពាវនាវឱ្យអាមេរិកផ្លាស់ប្តូរវិធីសាស្រ្តដ៏រឹងមាំសំរាប់          បញ្ហារំលាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
រដ្ឋមន្រ្តីកូរ៉េខាងជើងបានអះអាងថាការដាក់ទណ្ឌកម្មមិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះទេ - ảnh 1 រដ្ឋមន្ត្រីកិច្ចការកិច្ចការបរទេសនៃកូរ៉េខាងជើងលោក Kim Yong-jae ( រូបថទ៖ Yonhap)

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបបានដកស្រង់ពាក្យសម្តីលោក Kim Yong-jae ដែលថ្លែងនៅខាងក្រៅវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវ៉ាត់និងផ្លូវ" (BRF) នៅទីក្រុងប៉េកាំងប្រទេសចិន ដោយអះអាងពីការដាក់ទណ្ឌកម្មដោយមិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនោះឡើយ។ កូរ៉ខាងត្បូងបានអះអាងថា កូរ៉េខាងជើងគប្បីទទួលបាននូវការបន្ធូរស្រាលរាល់បទដាក់ទណ្ឌកម្មយ៉ាងពិតប្រាកដ ក៏ប៉ុន្តែកូរ៉េខាងជើងបែជាមិនចាប់អារម្មណ៍នឹងហេតុរឿងនេះទៅវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ