រដ្ឋមន្រ្តីការបរទេសកាណាដាអះអាងនូវគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយអាស៊ាន

(VOVWORLD) -ប្រមុខផ្នែកការទូតកាណាដាក៏នឹងជួបប្រជុំជាមួយដៃគូមួយចំនួននៅក្នុងនៅក្រៅតំបន់អាស៊ីដើម្បីជំរុញរាល់អាទិភាពរបស់កាណាដាហើយរួមសហការក្នុងខិតខំប្រឹងប្រែងអន្តរជាតិ អំពីបញ្ហានយោបាយនិងសន្តិសុខសំខាន់ៗ។
រដ្ឋមន្រ្តីការបរទេសកាណាដាអះអាងនូវគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយអាស៊ាន - ảnh 1រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland 

"ជាប្រទេសប៉ាស៊ីហ្វិកមួយ កាណដាមានមោទនភាព រួមដំណើរជាមួយដៃគូអាស៊ីអាគ្នេយ៍ក្នុងការជំរុញសុខសន្តិភាព សន្តិសុខ និងភាពសម្បូររុងរឿងជូនប្រជាជនគ្រប់រូបនៅក្នុងតំបន់ និងនៅលើទូទាំងពិភពលោក។ យើងខ្ញុំនឹងបន្តធ្វើការជាមួយគ្នា ដើម្បីការពារ និងពង្រីករាល់តម្លៃ ផលប្រយោជន៍រួម" នេះគឺជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland មុនពេលលោកស្រីទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីចូលរួមបណ្ដាសកម្មភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ សីហា។

រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland នឹងចូលរួមវេទិកាតំបន់ អាស៊ាន (ARF) និងសន្និសីទប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីអាស៊ានកាណាដា។ ក្រៅពីនេះ ប្រមុខផ្នែកការទូតកាណាដាក៏នឹងជួបប្រជុំជាមួយដៃគូមួយចំនួននៅក្នុងនៅក្រៅតំបន់អាស៊ីដើម្បីជំរុញរាល់អាទិភាពរបស់កាណាដា
ហើយរួមសហការក្នុងខិតខំប្រឹងប្រែងអន្តរជាតិ អំពីបញ្ហានយោបាយនិងសន្តិសុខសំខាន់ៗ។ លោកស្រី Freeland ក៏នឹងថ្លែងសុន្ទរកថា នៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវ យុទ្ធសាស្រ្តអន្តរជាតិ (IISS) នៅសិង្ហបុរីនាថ្ងៃទី ២ សីហាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ