រដ្ឋមន្រ្តីការបរទេសជប៉ុននិងកូរ៉េខាងត្បូងជួបពិភាក្សាគ្នាដើម្បីដោះស្រាយការខ្វែងគំនិត

(VOVWORLD) - នាថ្ងៃទី ២៣ ខែឧសភា រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono បានជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរនាពេលកន្លង មក។  
រដ្ឋមន្រ្តីការបរទេសជប៉ុននិងកូរ៉េខាងត្បូងជួបពិភាក្សាគ្នាដើម្បីដោះស្រាយការខ្វែងគំនិត - ảnh 1

រដ្ឋមន្រ្តីការបរទេសជប៉ុននិងកូរ៉េខាងត្បូងជួបពិភាក្សាគ្នាដើម្បីដោះស្រាយការខ្វែងគំនិត

កិច្ចពិភាក្សានេះបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ របស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីសនៃប្រទេសបារាំង។ ក្នុងជំនួបនេះ លោក Kono បានស្នើឱ្យកូរ៉េខាងត្បូង ពន្លឿនបែប បទយ៉ាងឆាប់ៗ ដើម្បីបើកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្អែកលើកិច្ចព្រមព្រៀងស្តីពី សិទ្ធិទាមទារជប៉ុន - កូរ៉េខាងត្បូងឆ្នាំ ១៩៦៥  ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងសាលក្រមស្តីពីការចាប់បង្ខំឱ្យសហគ្រាសជប៉ុនបង់ប្រាក់សំណងដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ដែលត្រូវគេបង្ខំឲ្យធ្វើពលកម្មក្នុងសង្គ្រាមលោកលើកទី ២។ ឆ្លើយតបទៅនឹងការស្នើសុំពីសំណាក់ភាគីជប៉ុន លោកស្រី Kang បានលើកឡើងថា “ត្រូវដោះស្រាយដោយប៉ិនប្រសប់ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងទាំងស្រុងរវាងប្រទេសទាំងពីរ” ។

អញ្ជើញឆ្លើយសំណួររបស់សារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សា លោក Kono បានសម្តែង ក្តីប្រាថ្នារបស់លោក ដែលចង់ឲ្យប្រទេសកូរ៉េខាងត្បូង ដាក់ចេញចាត់វិធានការយ៉ាងច្បាស់លាស់ ស្តីពីបញ្ហាក្រុមប្រឹក្សាអាជ្ញាកណ្តាល មុនពេលបើកកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើន (G20) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកានៃប្រទេសជប៉ុននាចុងខែមិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ