រដ្ឋមន្រ្តីការបរទេសអាស៊ានថ្កោលទោសការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Lahore

រដ្ឋមន្រ្តីការបរទេសអាស៊ានថ្កោលទោសការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Lahore  - ảnh 1
ទាហានប៉ាគីស្ថានយាមនៅខាងក្រៅសួនឧទ្យានមួយនៅទីក្រុង Lahore នាថ្ងៃទី២៨ មិនា
 (រូបថត៖Xinhua/TTXVN)

(VOVworld) - គណៈលេខាធិការដ្ឋានសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) នាថ្ងៃទី១ មេសា បានប្រកាសសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេស
អាស៊ានស្ដីអំពីការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន
។សេចក្ដីថ្លែងការណ៍នេះបានលើកច្បាស់ថា ប្រទេសសមាជិកអាស៊ានទាំងឡាយ
ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារអត្តឃាតដោយគ្រាប់ បែកនៅ
ទីក្រុង Lahore របស់សាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលបណ្ដាលឲ្យមនុស្ស៧២
នាក់ស្លាប់នុង៣០០នាក់ទៀតរងរបួសកាលពីថ្ងៃទី២៧ មិនាកន្លងទៅ។អាស៊ាន
សំដែងការសោកស្ដាយដ៏ជ្រាលជ្រៅហើយចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលនិង
ប្រជាជនប៉ាគីស្ថាន ជាពិសេសជាមួយគ្រួសារជនរងគ្រោះនៃអំពើដ៏ឃោឃៅនេះ។
អាស៊ានបានសង្កត់ធ្ងន់ថា លទ្ធិភេរវកម្មក្នុងករណីណាក៏ដោយ ក៏មិនបានផ្សាភ្ជាប់
ទៅនឹងជំនឿសាសនាឡើយ ហើយអះអាងជាថ្មីម្ដងទៀតថា លទ្ធិ ភេរវកម្មនិងអំពើ
ហឹង្សាបើទោះបីជាក្រោមរូបភាពណា ដោយមូលហេតុណា នៅកន្លែងណា នា
ពេលវេលាណា និងត្រូវបានអនុវត្តន៍ដោយអ្នកណាក៏ដោយគឺសុទ្ធតែជាអំពើ
អមនុស្សធម៌និងមិនអាចទទួលយកបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ