រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន

(VOVworld) - ក្នុងជំនួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក
Tokuchi Hideshi នារសៀលថ្ងៃទី២៨ មករា រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh បានអះអាងថា ក្នុងរយៈ ពេលបណ្ដាឆ្នាំ
កន្លងទៅ កិច្ចសហប្រតិបតិ្តការយោធារវាងវៀតណាមនិងជប៉ុន មានការបោះ
ជំហានអភិវឌ្ឍន៍ថ្មី និងកាន់តែប្រសិទ្ធភាព សមស្របនឹងទំនាក់ទំនងសហប្រតិ
បតិ្តការ ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២។នាយឧត្តមសេនីយ៍ Phung Quang
Thanh បានស្នើរឲ្យភាគីទាំង២ នាពេលខាងមុខ ត្រូវបន្តរក្សាជំនួបសន្ទនា ស្ដីអំពី
គោលនយោបាយយោធាថ្នាក់អនុរដ្ឋមន្រ្តី បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងវិស័យបណ្ដុះបណ្ដាលជំនះ ពុះពារ
ផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម និងចែករំលែកបទពិសោធន៍ ក្នុងការទប់ទល់នឹងគ្រោះធម្មជាតិផងដែរ។
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន - ảnh 1
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh (ខាងស្ដាំ)
និងអនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Tokuchi Hideshi (រូបថត៖VGP)

រីឯខ្លួនវិញ លោកអនុរដ្ឋមន្រ្តី Tokuchi Hideshi បានអះអាងថាជប៉ុនជានិច្ចកាល យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយវៀតណាម
ក្នុងនោះមានកិច្ច សហប្រតិបតិ្តការយោធា។ជប៉ុនជឿជាក់ថា​កិច្ចសហប្រតិ
បតិ្តការយោធារវាងប្រទេសទាំង២ នឹងកាន់តែអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនិង
ជាក់ស្ដែងថែមទៀត ដើម្បីផលប្រយោជន៍រួមរវាងប្រទេស ទាំង២និងសន្តិភាព
 ស្ថិរភាព និងភាពសម្បុររុងរឿងក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ