រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិក

(VOVworld) - នាថ្ងៃទី២៨ ឧសភា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងនគរបាល
វៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang  បានទទួលជួបសន្ទនាជាមួយគណៈ
ប្រតិភូគណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោកប្រធាន
គណៈកម្មាធិការ John McCain ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម
។នៅទីនេះ លោក Tran Dai Quang បានសំដែងគោលបំណងថា គណៈកម្មាធិការ
យោធានៃព្រឹទ្ធសភាអាមេរិក ជាពិសេសគឺលោក John McCain បន្តមានសកម្មភាព
ជាក់ស្ដែងថែមទៀត សំដៅជំរុញទំនាក់ទំនងលើវិស័យទាំងឡាយឲ្យសក្ដិសមនឹង
សក្ដានុភាព ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំង២។លោក Tran Dai
Quang បានអះអាងថា នាពេលកន្លងទៅ កិច្ចសហប្រតិបតិ្តការ លើវិស័យធានាសន្តិ
សុខ សណ្ដាប់ធ្នាប់ទទួលបានលទ្ធផលដ៏សកម្ម រួមចំណែក កសាងទំនុកទុកចិត្ត
យុទ្ធសាស្ត្រ ហើយក្លាយទៅជាសរសរសំខាន់ក្នុងទំនាក់ទំនង វៀតណាម-អាមេ
រិក។លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាលកំណត់ថា បណ្ដាតំលៃប្រជាធិបតេយ្យ សិទ្ធិមនុស្សគឺជាគោលដៅ ភារកិច្ចសំខាន់ក្នុងការ
កសាងសង្គមប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិក - ảnh 1
រដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang (ខាងស្ដាំ)
និងប្រធានគណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិក John McCain

រីឯខ្លួនវិញ លោក John McCain បានសំដែងការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ
សុវត្ថិភាព សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍និងការបំរ៉ែបំរួលដ៏ស្មុគ
ស្មាញ នាពេលថ្មីៗនេះនៅតំបន់សមុទ្រខាងកើត ព្រមទាំងអះអាងដែរថា នឹង
បន្តគាំទ្រ ការផ្ដួចផ្ដើមគំនិតរបស់វៀតណាមក្នុងការដោះស្រាយជំលោះដោយ
សន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ