រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លើកឡើងលក្ខខណ្ឌក្នុងការដកពន្ធចំពោះទំនិញចិន

(VOVWORLD) -  រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Trump បានកំណត់គោលដៅនឹងបន្តការចរចារដំណាក់កាលបន្តទៀតនៃកិច្ចព្រមព្រៀង នៅមុនការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ ២០២០ ។

នាថ្ងៃទី ១៥ ខែមករា (តាមម៉ោងវៀតណាម) រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក លោក  Steven Mnuchin បានថ្លែងមតិទៅកាន់ Fox Business ថា ប្រសិនបើប្រធានាធិបតីអាមេរិក លោក  Donald Trump ឈានដល់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ២ យ៉ាងឆាប់ៗនោះ លោកនឹង ពិចារណាលុបចោលពន្ធលើទំនិញចិន ដែលបានចាត់ទុកវាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ បើមិនដូច្នេះទេ ពន្ធនឹងមិនត្រូវបានដកឡើយ។ រដ្ឋអំណាចលោក Trump ក៏បានកំណត់គោលដៅនឹងបន្តការចរចារដំណាក់កាលបន្តទៀតនៃកិច្ចព្រមព្រៀង នៅមុនការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ ២០២០ ។

សេចក្តីប្រកាសដូចពោលខាងលើនេះ ត្រូវបានធ្វើឡើងដោយលោក Mnuchin បន្ទាប់ពីសហរដ្ឋអាមេរិកនិងចិនកាលពីថ្ងៃដដែល បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នៅឯសេតវិមាន។ នេះគឺជាព្រឹត្តិការណ៍មួយ ដែលត្រូវបានសាធារណៈមតិ ចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារវាគូសសញ្ញានូវជំហានដំបូងនៃការដែលប្រទេសមានខឿនសេដ្ឋកិច្ចធំបំផុតទាំង ២ នៅលើពិភពលោក ក្នុងការដោះស្រាយសង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយរយៈពេលជិត ២ ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ