រដ្ឋសភាកម្ពុជាពិនិត្យមើលការធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ដាគណៈបក្សនយោបាយ


រដ្ឋសភាកម្ពុជាពិនិត្យមើលការធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ដាគណៈបក្សនយោបាយ - ảnh 1
រដ្ឋសភាកម្ពុជាពិនិត្យមើលការធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ដាគណៈបក្សនយោបាយ (VNA)

(VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជាបាន
 ផ្ញើសំណូមពរធ្វើវិសោធនកម្មច្បាប់ស្តីអំពីបណ្ដាគណៈបក្សនយោបាយដើម្បីគណៈ
កម្មាធិការច្បាប់និងយុត្តិធម៌រដ្ឋសភាកម្ពុជាស្រាវជ្រាវនិងរាយការណ៍ឲ្យគណៈកម្មា
ធិការអចិន្ត្រីយ៍រដ្ឋសភាពិនិត្យមើល។ សំណូមពរធ្វើវិសោធនកម្ម ច្បាប់ស្តីអំពី
បណ្ដាគណៈបក្សនយោបាយត្រូវបានសមាជិកសភាគណៈបក្សប្រជាជនកម្ពុជា
(CPP) ចំនួន ៦០​ រូបដាក់ជូនរដ្ឋសភា នាថ្ងៃទី ១០ កុម្ភៈ។ មុននោះ នាថ្ងៃទី ៣១
 មករា ថ្លែងមតិនៅសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិ
បាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានព្រមាននឹងស្នើឲ្យធ្វើវិសោធនកម្ម
ច្បាប់ពោលខាងលើតាមនោះមិនអនុញ្ញាតឲ្យប្រព្រឹត្តិបទល្មើសឬទណ្ឌិតកាន់
ដំណែងជាប្រធានឬអនុប្រធានគណៈបក្សនយោបាយក្នុងករណីល្មើសច្បាប់ដ៏
ធ្ងន់ធ្ងរគណៈបក្សនេះនឹងត្រូវបានរំសាយសមាជិកទាំងអស់នៃគណៈកម្មាធិការ
អចិន្ត្រៃយ៍គណៈបក្សនោះនឹងត្រូវបានហាមប្រាមធ្វើសកម្មភាពនយោបាយ។
នាថ្ងៃទី ១១ កុម្ភៈ ប្រធានគណៈបក្សសង្គ្រោះជាតិ CNRP លោក សម រង្ស៊ី បាន
ប្រកាស ដោយចៃយដន្យលាលែងពីដំណែងនិងចាកចេញពីគណៈ បក្សនេះ។
នាថ្ងៃទី ១២ កុម្ភៈ  CNRP បានអនុម័តលើសំណើរពោលខាងលើ ព្រមទាំង
ទុកឲ្យលោក គឹម សុខា បន្តកាន់ដំណែងអនុប្រធានស្តីទីគណៈប្រឆាំង រហូត
ដល់ពេលគណៈបក្សនេះបើកមហាសន្និបាតជ្រើសប្រធានថ្មី៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ